ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

កម្មវិធី​សម្រាប់​លាក់​ឈ្មោះ Folder ក្នុង​កុំព្យូទ័រ

ថ្ងៃ​នេះ​ទំនេរ ក៏​ឆ្លៀត​មក​​បង្ហាញ​កម្មវិធី​ដ៏​សមញ្ញា​មួយ​ដែល​មាន​ឈ្មោះ​ថា Free Hide Folder កម្មវិធី​គ្មាន​​មុខ​ងារ​អី​ធំដុំ​ ឬ​សំខាន់​ដែល​ចាំ​បាច់​ត្រូវ​ស្វែង​យល់​បន្ថែម​នោះ​ទេ​​​ គ្រាន់​តែ​ជា​កូន​កម្មវិធី​ដ៏​តូច​មួយ​ប៉ុន្តែ​វា​អាច​ជួយ​ដល់​សុវត្ថិភាព​ឯកសារ​របស់​យើង​បាន​។ មាន​ន័យ​ថា​យើង​អាច​ធ្វើ​អោយ​ Folder ណាមួយ​​​មើល​មិន​ឃើញ​ក្នុង​កុំព្យូទ័រ លាក់​ជិត​​។free hide folder

សម្រាប់​អ្នក​ដែល​តែង​តែ​ប្រើ​ប្រាស់​​កុំព្យូទ័រ​រួម​គ្នា​ប្រហែល​ជា ចាំ​បាច់​ត្រូវ​ប្រើ​ប្រាស់​កម្មវិធី​នេះ​ហើយ​មើល​ទៅ​! ព្រោះ​ពេល​ខ្លះ​យើង​រក្សា​ទុក​ឯកសារ​សំខាន់​ៗ​ផ្ទាល់​ខ្លួន​របស់​យើង ហើយ​មិន​ចង់​អោយ​អ្នក​ណា​ដឹង ឬ​​បើក​មើល​នោះ យើង​គ្រាន់​​តែ​បើក​កម្មវិធី Free Hide Folder ហើយ​​ជ្រើស​រើស​យក​ឈ្មោះ Folder ណាមួយ​រួច​ចុច Hide ជា​ការ​ស្រេច​។ ធ្វើ​បែប​នេះ​ឯកសារ​របស់​អ្នក​នឹង​ត្រូវ​បាន​លាក់ ( មើល​មិន​ឃើញ​)
អំពី​​កម្មវិធី​នេះ​៖

  • ងាយ​ស្រួល​ប្រើ​​មិន​ស្មុគស្មាញ
  • កំណត់​លេខ​​សម្ងាត់​ផ្ទាល់​ខ្លួន​ដើម្បី​​ចូល​​បើក​ឯកសារ
  • ជា​កម្មវិធី​ឥត​គិត​ថ្លៃ
  • ជួយ​សម្រួល​សុវត្ថិភាព​ឯកសារ
  • មាន​ទំហំ​តូច​ ត្រឹម 743kb តែ​ប៉ុណ្ណោះ

បើ​សិន​ជា​ចាប់​អារម្មណ៍ ​សូម​ទាញ​យកទីនេះ

សូម​មើល​អត្ថបទ​ស្រដៀង៖ របៀប​ដោះ​ Write Protected

Related Posts Plugin for WordPress, Blogger...
Loading Facebook Comments ...

8 Responses to កម្មវិធី​សម្រាប់​លាក់​ឈ្មោះ Folder ក្នុង​កុំព្យូទ័រ

  1. ឥឡូវនេះមិនសូវមានពេលគ្រប់គ្រាន់ ស្រាវជ្រាវទេ បង សាម៉ាឌី វ៉ាដាច់តែម្ដង

  2. Samady KS says:

    វ៉ា​អី​កេ? ហា​ហា​ហា

  3. ទាយយកអត់បានចឹង? ធ្វើមេចហូវ?

  4. Samady KS says:

    ទាញ​យក​ម្ដង​ទៀត​ទៅ ខ្ញុំ​ទើប​តែ​កែ​ប្រែ Link ឡើង​វិញ

  5. វិន​ មេសា says:

    thank you very much for your software.

  6. Ly Kosal says:

    កម្នវិធីនេះមិន Security ទេ….វាអាចបង្ហាញវិញពេលប្រើ Command Attrib ក្នុង CMD.

  7. NyAh Vs AhNy says:

    ដោះកូដម៉េចទៅ?

Leave a Reply