ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

ល្បែងចាប់កូនខ្លែង

ល្បែង​ចាប់កូនខ្លែង ជា​ល្បែង​មួយ​របស់​កុមារា​កុមារីជំទង់ៗ តែង​លេង​ក្នុង​វេលាយប់​ខែភ្លឺ នៅ​រដូវចូលឆ្នាំ រឺ​នៅពេល​ទំនេរ។ ល្បែង​នេះ​ពេល​លេង​គេ​ចាត់​ម្នាក់​ដែលមាន​មាឌធំ អោយធ្វើជា​មេហ្វូង​ហៅថា​មេមាន់ ចាត់​ច្រើន​នាក់​អ្នក​អោយធ្វើជា​កូន​មាន់​ហើយ​គេ​ចាត់​ម្នាក់​ទៀត​អោយធ្វើជា​ខ្លែង​ចាំ​ចាប់កូនមាន់។ ម្នាក់​គេ​យក​ក្រមា​ក្រវាត់​ចង្កេះ​អោយ​តឹង​ណែន ការពារ​កុំអោយ​របូត​សំលៀកបំពាក់។

គេ​នាំគ្នា​បង្កាត់ភ្លើង​អោយ​បានជា​ភ្នក់១តូច ដោយ​កំទេច​អុស ហើយ​ម្នាក់​ដែល​ធ្វើ មេមាន់​បញ្ជា​អោយ​កូន​របស់ខ្លួន​តោង​ចង្កេះតៗគ្នា​រហូតដល់​អស់ ដោយ​ឈរ​ជា​ជួរ​រួច​ដើរ ក្រឡឹង​ព័ទ្ធ​ជុំ​ភ្នក់ភ្លើង។ ជាមួយគ្នានេះ មេមាន់​ពោល​ពាក្យ​ចំអកឡកឡឺយ​អោយន័យ​ទៅ​ខ្លែង​ថា៖

ចាប់កូនខ្លែង​ប្រលែង​កូន​អក ជីក​អន្លុង​ដាំ​ត្រកួន ទៀន១គូ​តាំងយូ​បាំង​ព្រះ ពពេច​ញ៉ែកញ៉ក ទន្សាយ​រត់​ពួន លើកដៃ​សំពះ កូន​អញ​តែមួយ។
ត្រកួន​ឡើង​លាស់ដូនៗសុំ​ភ្លើង។

ចំនែក​ម្នាក់​ដែល​ធ្វើ​ខ្លែង​ឈរ​ធ្វើ​ព្រងើយ កាល​បានលឺ​មាន់​និង​កូន​មាន់​ស្រែក​ដូច្នេះ ក៏​ដើរចូល​ទៅរក​ភ្នក់ភ្លើង ហើយ​និយាយ​សុំ​ភ្លើង​ថា «ដូនៗសុំ​ភ្លើង!» មាន់​ឆ្លើយថា រលត់ ខ្លែង​សុំ​ថា : សុំ​មួយ​អង្កត់

ខ្លែង​កាល​បានលឺ​មេមាន់​ថា អោយ​កូន​ណា​កំបាក់​កំបែក​ដូច្នេះ ក៏​តាំង​ដេញចាប់​បេះយក​កូន ណា​ដែល​នៅក្រោយ​គេ​អែ​មេមាន់​ខំ​ការពារ​កូន​របស់ខ្លួន​កុំ​អោយគេ​បេះយក​បាន អែ​កូន មាន់ ក៏​ខំប្រឹង​តោង​ចង្កេះ​គ្នា​យ៉ាង​ជាប់ រត់​ពេន​ចុះ​ពេន​ឡើង ខ្លាច​ខ្លែង​ចាប់​បេះយក​ខ្លួនម្នាក់ៗបាន។ ជួន​ខ្លែង​បេះយក​កូន​បាន​ម្ខ​ង១មួយ ២ ទាល់តែ​អស់ ជួន​ក៏​បេះ​បានតែ។ តែ​គេ មាន​លក្ខ​ខ័​ណ្ឌ​មួយ​ថាបើ​កូន​ណា​របូត​ចេញពី​មេ​ព្រោះ​ប្រឹង​គេច​ខ្លាំង​ហើយ​កូន​នោះគេ​ក្រាប​ទៅ​និង​ដី​នោះ​មេ​ខ្លែង​មិនត្រូវ​ចាប់​គេ​ទេ។ កាល​អស់កំលាំង​ហត់​រៀងខ្លួន​ហើយ ក៏​ឈប់ សំរាក​បន្ដិច ហើយ​ផ្លាស់ប្ដូរ​គ្នា​លេង​តទៅទៀត​គេ​លេង​តែង​របៀបនេះ​រហូតដល់​ពេល ឈប់។ ប៉ុន្ដែ​ល្បែង​ដូចគ្នានេះ នៅ​ស្រុក​ខ្លះ គេ​ហៅ​តំរូវ​ន័យ​តាមរបៀប​លេង​ថា «ល្បែង ខ្លែង​ចាប់កូនមាន់» ក៏មាន។ ល្បែង​នេះ ជាការ​បង្ហាត់​មនុស្ស​អោយ​ចេះ​ប្រុង​ស្នៀត​ប្រុងស្មារតី​អោយរ​ហ័យរ​ហួន ចេះ​ការពារ​ខ្លួន​និង​គ្រួសារ​ផង។

 

Related Posts Plugin for WordPress, Blogger...

Leave a Reply