ចូលរួមពិធីមង្គលការថ្ងៃទី ១៣/០៣/២០០១ នៅខេត្តព្រៃវែង
កាលពីសប្ដាហ៍មុនខ្ញុំធ្លាប់បានសរសេរប្រាប់អំពីការអញ្ជើញអោយចូលរួមក្នុងពិធីបង្គលការរបស់មិត្តភក្តិ។ លុះក្រោយមកអ្វីៗគឺសម្រេចទៅតាមការព្រាងទុក មែន… គ្មានបញ្ហាអ្វីរអាក់រអួលទេ។ គ្រប់ទាំសកម្មភាព មិនថាការធ្វើដំណើរ និងការជួបជុំទេ សុទ្ធតែសប្បាយៗទាំងអស់។
ខ្ញុំបានចេញដំណើរនៅវេលាព្រឹកម៉ោងប្រហែលជា៧កន្លះ ដោយជិះម៉ូតូ ទៅដល់កន្លែងមង្គលការប្រហែលជា ម៉ោង១០ព្រឹក… ទៅដល់ភ្លាមនាំគ្នាសម្រាកនិយាយគ្នាលេង រហូតដល់ថ្ងៃត្រង់ទៅនាំគ្នាទៅញាំអាហារថ្ងៃត្រង់។ ក្រោយមកទៀតពួកគេនាំគ្នាលេងបៀ វៃទៀងឡេន ហេហេហេ នេះជាទម្លាប់របស់ក្រុមនេះ អោយតែមានកម្មវិធីជួបជុំគឺមិនដែលចោលសោះឡើយ….។
លុះដល់ល្ងាចម៉ោង ៥កន្លះក៏នាំគ្នាតុបតែងខ្លួនផ្លាស់សំលៀកបំពាក់ ចំណែកខ្ញុំឯណេះអត់ងូតទឹកទេ ព្រោះភ្លេចយកកន្សែងទៅតាម ណាមួយមនុស្សច្រើនពេកខ្ចិលចាំយូ… ។ ខ្ញុំមិនចង់និយាយរៀបរាប់ច្រើនទេ ប៉ុន្តែចង់បង្ហាញអំពីចំណាប់អារម្មណ៍សំខាន់ៗខ្លះទៅចុះ….
- កាធ្វើដំណើរ មានសុវត្ថិភាពល្អពេញលេញ ប៉ុន្តែបិះនឹងត្រូវប៉ូលិសផាក ព្រោះគាត់ហៅអោយឈប់ស្រាប់តែក្រោយមកក៏អោយទៅធម្មតាវិញ ហាហាហា ស្មានតែត្រូវឡាក់ឆុងនឹងបងៗប៉ូលិសទៀតហើយ?
- ការជួបជុំ ពិតជាសប្បាយណាស់ថ្វីត្បិតតែការទៅដល់ចំម៉ោងផ្សេងគ្នាបន្តិចក៏ពិតមែន ពួកខ្ញុំ ( សាម៉ាឌី, ថុនា, បុទុំ) បានទៅដល់កន្លែងនៅវេលាម៉ោង ជាង១០ព្រឹក ហើយមិត្តភក្តិ២នាក់ផ្សេងទៀតបានទៅដល់នៅវេលាម៉ោងជិត ៣ឯណោះ ទៅដល់ភ្លាមនាំគ្នាលេង ទៀងឡេន សើចឡូឡា ផ្អើលគេផ្អើលឯង….។
- ការតុបតែងខ្លួន ឃើញថាស្អាតៗសង្ហារគ្រប់ៗគ្នា ព្រោះអីសំណាងណាស់ដែលមានខ្ទើយម្នាក់បានលង់ស្នេហ៍ជាមួយមិត្តភក្តិខ្ញុំឈ្មោះ អែម ចាន់បុទុំ ដូចនេះហើយទើបខ្ទើយៗទាំងនោះគេ ជួយរៀបចំ ធ្វើម៉ូដសក់យ៉ាងអស់ពីចិត្ត។ និយាយមិនអួតទេ ក្រុមពួកខ្ញុំស៊ីដាច់អស់ កម្លោះៗស្រុកកំចាយមារ ខេត្តព្រៃវែង ហាហាហា ( ធើមើលតែខ្លួនឯងហ្នឹងជាតារាល្បី?)
- ការាំកម្សាន្ត នៅម៉ោងទើបតែប្រហែលជា ៦ល្ងាច ភ្ញៀវ ទាំងអស់ទើបតែចាប់ផ្ដើមញាំអាហារសោះ ស្រាប់តែក្រុមពួកខ្ញុំ នាំគ្នាបំផុសបំផុល ឡើងរាំ ឌីស្កូ ឡើងផ្អើលពេញរោងការ ហាហាហា ទៅដល់ភ្លាមនាំគ្នារាំតែម្ដង អត់នៅចាំញាំអាហារស្អីសិនទេ។ ពិតជាក្រុមល្មបរាំមែនតាហ្មងហើយនៀក…។
សូមមើវីដេអូខាងក្រោម៖









ស្មានតាពេលចប់ភ្លាម គេតាមវ៉ៃភ្លេម ហិហិហិ
ខ្ទើយហ្នុងលង់ស្នេហ៍ឃ្ឌី ឯងរ៉េ
រូបថតដាក់តែរូបខ្ញុំអាក្រក់មើល មិនព្រមដាក់រូបសម៉ាឌីឯងលាបក្រែមម្សៅផង! សូមបញ្ជាក់ថាសាម៉ាឌីជាមុខសញ្ញាខ្ទើយទេ តែបានបងទុំគាត់លះបង់ខ្លូនការពារខ្លះទេកុំអីសាម៉ាឌីចប់របស់ខ្ទើយហ្នឹងហើយ!
ចុម? មើលគេយិយ
ហេហេហេ! ស្រុកខ្មែរមានក្រុមខ្ទើយដូចក្រុមបងឯង គឺគ្មានអ្វីចំលែកទេ!!!
[...] [...]
[...] [...]