ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

កម្មវិធី​ការិយាល័យ​ខ្មែរ​ Open Office និង Microsoft Office

អ្នក​រាល់​គ្នា​ភាគ​ច្រើន​សុទ្ធ​តែ​ធ្លាប់​បាន​ស្គាល់​មក​ហើយ​អំពី​កម្មវិធី​ការិយាល័យ​​ដូច​ជា Microsoft Office និង Open Office ។ កម្មវិធី​ទាំង​ពីរ​នេះ​គឺ​សម្រាប់​ការងារ​ពាក់​ព័ន្ធ​និង​​ការិយាល័យ​ តែ​​ខ្ញុំ​ពុំ​អាច​រៀប​រាប់​លម្អិត​នោះ​ទេ​។ ហើយ​​អ្វី​ដែល​​ខ្ញុំ​ចង់​បង្ហាញ​នា​ពេល​នេះ​គឺ​ ភាព​​ខុស​គ្នា​រវាង MS. Office ជា​ភាសា​ខ្មែរ និង Open Office ព្រោះ​ថា​បច្ចុប្បន្ន​នេះ​កម្ម​វិធី​​ទាំង​សុទ្ធ​តែ​អាច​ប្រើ​ប្រាស់​ជា​ភាសា​ខ្មែរ​បាន​ដូច​គ្នា ហើយ​ខ្ញុំ​ធ្លាប់​ឃើញ​សំនួរ​ត្រូវ​បាន​សួរ​ក្នុង​ទំព័រ​ WordPress ដទៃ​ទៀត​​ថា តើ​គួរ​ប្រើ​កម្មវិធី​មួយ​ណា​ក្នុង​ចំណោម​កម្មវិធី​ទាំង​ពីរ​នេះ​? ដូច​នេះ​ខ្ញុំ​​សូម​បង្ហាញ​គំនិត​ខ្លះ​ៗ​អំពី​កម្មវិធី​ទាំង​ពីរ​៖

កម្មវិធី Microsoft Office

ក្នុង​​ស្រុក​​ខ្មែរ​​សឹង​តែ ១០០% ទៅ​​ហើយ​សុទ្ធ​តែ​ប្រើ​ប្រាស់​កម្មវិធី​នេះ គ្រប់​ស្ថាប័ន​នា​នា ឬ​​តាម​បណ្ដា​ហាង​អ៊ិនធឺណេត នា​នា​​គឺ​​តែង​មាន​កម្មវិធី​ Microsoft Office ជា​និច្ច​​។ តែ​មាន​អ្នក​ដែល​ប្រើ​ប្រាស់​តិច​តួច​បំផុត​ដែល​បាន​ដឹង​ថា កម្មវិធី​នេះ​អាច​ប្រើ​ផ្ទៃ​​ខាង​មុខ​​ជា​ភាសា​ខ្មែរ​បាន (Interface របស់​កម្មវិធី​ទាំង​មូល​) សូម​មើល​រូប​ខាង​ក្រោម៖

គុណ​សម្បត្តិ​នៃ​​កម្មវិធី​នេះ

កម្មវិធី​ការិយាល័យ​ខ្មែរ

កម្មវិធី ការិយាល័យ ខ្មែរ MS Office

  • មាន​គេ​ប្រើ​ប្រាស់​ច្រើន​ងាយ​ស្រួល​ក្នុង​ការ​​បើក​មើល​ឯកសារ​នៅ​​ក្នុង​កុំព្យូទ័រ​​ដទៃ​ទៀត ( ហាង​អ៊ិនធឺណេត, ហាង​បោះ​ពុម្ព, សាលារៀន.ល​) ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​ប្រើ​ប្រាស់​វា​។
  • អាច​ប្រើ​ប្រាស់​ផ្ទៃ​​មុខ​ (Interface) ជា​ភាសា​ខ្មែរ​បាន​​​​ ចង់​ដឹង​បន្ថែម​សូម​មើល​ក្នុង​ទំព័រ​ប្លក់​ សម្រាប់​ខ្មែរ

គុណ​វិបត្តិ​នៃ​កម្មវិធី​នេះ

  • គ្មាន​កម្មវិធី​ពិនិត្យ​អក្ខរាវិរុទ្ធ​​ តែ​បើ​ចង់​ប្រើ​វា ចាំ​បាច់​ត្រូវ​ដំឡើង កញ្ចប់​កម្មវិធី​ជំនួយ​ដល់​ខ្មែរ​យូនីកូដ ការ​​ប្រើ​ប្រាស់​ត្រូវ​ចំណាយ​ពេល​យូរ​​ក្នុង​ការ​ពិនិត្យ​​អក្សរ ព្រោះ​ពេល​សរសេរ​ខុស​ភ្លាម​យើង​មិន​អាច ចុច Right Click ហើយ​ប្ដូរ​យក​​ពាក្យ​​​​ដែល​ត្រឹម​ត្រូវ​នោះ​ទេ ទាល់​​សរសេរ​អត្ថបទ​ឱ្យ​ចប់​សិន ​ហើយ​ចាប់​ផ្ដើម​ដំណើរ​​ការ​កម្មវិធី​​នេះ​សិន​ នោះ​វា​នឹង​ពិនិត្យ​​អក្ខរាវិរុទ្ធ​ ពី​ឃ្លា​ដំបូង​រហូត​ដល់​ឃ្លា​បញ្ចប់​នៃ​អត្ថបទ​។
  • ការ​ចម្លង​អត្ថបទ ឬ​ពាក្យ​ ​ចេញ​ពី​ក្នុង កម្មវិធី MS.Word ទៅ​ក្នុង​​​​ទំព័រ​ទំព័រ​ផ្សេង​ៗ ដូច​ជា អ៊ីមែល៍ ឬ​ទំព័រ​ប្លក់ នោះ​វា​មិន​អាច​​រក្សា​ទ្រង់​​ទ្រាយ​ដើម (Default) បាន​​ឡើយ​ អាច​ធ្វើ​ឱ្យ​​តួ​អក្សរ​ រញ៉េរញ៉ៃ​ពិបាក​​មើល​។

កម្មវិធី Open Office

គឺ​​ជា​​ឈុត​​កម្មវិធី​​ការិយាល័យ ការ​ប្រើ​ប្រាស់​ក៏​ស្រដៀង​​គ្នា​ដែរ ​​​អាច​​ប្រៀប​ធៀប​​បាន​​ទៅ​នឹង MS Office រួម​​មាន​​កម្មវិធី​ដំណើរការ​​អត្ថបទ កម្មវិធី​​សៀវភៅ​​បញ្ជី កម្មវិធី​​ការ​​បង្ហាញ កម្មវិធី​​រូបមន្ត​​គណិតវិទ្យា និង កម្មវិធី​សម្រាប់​គូរ។សូម​មើល​រួប​ខាង​ក្រោម៖

កម្មវិធី​ការិយាល័យ Open Office khmer

កម្មវិធី ការិយាល័យ Open Office khmer

គុណ​សម្បត្តិ​នៃ កម្មវិធី​នេះ

  • ជា​លក្ខណៈ​កូដ​ចំហ អាច​ចម្លង​ចែក​គ្នា​ប្រើ​​ប្រាស់​បាន​ ការ​ដំឡើង​ក្នុង​កុំព្យូទ័រ​ពុំ​ចាំ​បាច់​ត្រូវ​ការ Serials Number
  • មាន កម្មវិធី​ពិនិត្យ​អក្ខរាវិរុទ្ធ តាម​បទដ្ឋាន​វចនានុក្រម​សម្ដេច​ ជួន​ណាត មិន​ខ្លាច​នឹង​​ការ​សរសេរ​ខុស​ពាក្យ​ពេចន៍ ពេល​សរសេរ​ខុស​​ភ្លេច​វា​នឹង​បង្ហាញ​​​បន្ទាត់​ក្រហម​នោះ​នៅ​ក្រោម​ពាក្យ នោះ​​យើង​គ្រាន់​តែ Right Click រួច​រើស​យក​ពាក្យ​ដែល​ត្រឹម​ត្រូវ​។
  • ងាយ​ស្រួល​​សម្រាប់​អ្នក​ប្រើប្រាស់ ប្លក់ WordPress និង Blogspot ឬ​សរសេរ​អ៊ីមែល៍​ ព្រោះ​គ្រប់​ទាំង​ទ្រង់ទ្រាយ​ដែល​យើង​បាន​បង្កើត​ក្នុង OpenOffice នោះ​អាច​ចម្លង​បាន​ទាំង​ស្រុង ពិសេស​គឺ WordPress ដោយ​ពុំ​ចាំ​បាច់​សរសេរ​កូដ HTML ឡើយ។

គុណវិបត្តិ​នៃ កម្មវិធី​នេះ

  • អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​​នៅ​ស្រុក​ខ្មែរ​ភាគ​ច្រើន​មិន​ទាន់​បាន​ស្គាល់​កម្មវិធី​នេះ​​ទេ​។
  • បើ​យើង​ចង់​យក​ឯកសារ​ទៅ បើ​នៅ​ក្នុង​កុំព្យូទ័រ​ដទៃ ( សាលា​រៀន, ហាង​អ៊ិនធឺណេត, ស្ថាប័ន​នានា) ប្រហែល​ជា​ពិបាក​ព្រោះ​ កន្លែង​​ទាំង​ហ្នុង​ភាគ​ច្រើន​​​​​​គ្មាន​កម្មវិធី​នេះ ក្នុង​កុំព្យូទ័រ​របស់​គេ​​ឡើយ។ ​បើ​ចង់​យក​ទៅ​បើក​ទៅ​ក្នុង​កុំព្យូទ័រ​កន្លែង​ផ្សេង​ចាំ​បាច់​យើង​ត្រូវ​រក្សា​ឯកសារ​ (Save As) ពី document.otd ឱ្យ​ទៅ​ជា document.doc ដើម្បី​បើក​​ក្នុង Microsoft Office

ដូច​នេះ​អ្នក​អាច​ដឹង​​ខ្លះ​ៗ​អំពី​​​ភាព​ខុស​គ្នា​​រវាង​កម្មវិធី​ទាំង​ពីរ​ខាង​លើ​​។ សម្រាប់​ខ្ញុំ​បច្ចុប្បន្ន​គឺ​បាន​ដំឡើង​ទាំង​ពីរ​ក្នុង​​កុំព្យូទ័រ​របស់​ខ្ញុំ​​។

Related Posts Plugin for WordPress, Blogger...

13 Responses to កម្មវិធី​ការិយាល័យ​ខ្មែរ​ Open Office និង Microsoft Office

  1. ហនុមាន says:

    ខ្ញុំស្អប់ប្រូក្រាមនេះ ព្រោះបើប្រើជាមួយ ម៉ាក់(MacOsX) ដូចជាអត់មានដំណើរការលឿនសោះ ណាមួយនៅសហរដ្ឋ អត់សូវមានអ្នកប្រើច្រើន​ផង !

  2. Samady KS says:

    អូហ៍…​​ខុស​ពី​ខ្ញុំ! ខ្ញុំ​ស្អប់​កុំព្យូទ័រ Mac ដូច​ផស់​បង​ស្វា​ឯង​ណាស់ ព្រោះ​ថ្លៃ​ពេក​ខ្ញុំ​អត់​មាន​លុយ​ទិញ ហា​ហា​ហា ដើរ​ចូល​ហាង​កុំព្យូទ័រ​លើក​ណា​ក៏​បាន​ត្រឹម​​តែ​សំឡឹង អត់​​ហាន​​ប៉ះ​ផង ព្រោះ​១​គ្រឿង សុទ្ធ​តែ​រាប់​ពាន់​ដុល្លា  ឯណោះ ហា​ហា​ហា

  3. ហនុមាន says:

    ហាស ហាស ម្យ៉ាងម្នាក់រ៉េ ខ្ញុំស្អប់វិនដូវដែរ បើគេជ្រុះ ខ្ញុំក៏អត់ខ្ចីរើសដែរ ! :D

  4. គារវៈ says:

    ល្អហើយលោកស៊ីម៉ាដាម!

  5. Open Office អាច​រក្សាទុក​ឯកសារ​ជា pdf ដើម្បី​យក​ទៅ​បោះពុម្ព​នៅ​លើ​កុំព្យូទ័រ​ផ្សេង​បាន ។

  6. ហនុមាន says:

    រឿង PDF អត៉ពិបាករ៉េ អាចបង្កើតមិនចាំបាច់មានប្រូក្រាមសំរាប់បង្កើត PDF( AdobeMill) ក៏ អាចរក្សាបានដែរ

  7. Samady KS says:

    រាល់​ថ្ងៃ​ខ្ញុំ​ប្រើ Open Office សម្រាប់​តែ​សរសេរ​ប្លក់ តែ​ពេល​ខ្លះ​អត្ថបទ​​​ភាសា​ខ្មែរ​ខ្ញុំ​ប្រើ Open Office Save As ទៅ​ក្នុង Word.

  8. ហនុមាន says:

    បើមាន Laser Printer យើងអាច Save ជា Pdf បាន ដោយមិនចាំបាច់ត្រូវការប្រូក្រាមសំរាប់ បង្កើត PDF

  9. Admin says:

    អរគុណ សាម៉ាឌី :-)

  10. ភារម្យ says:

    គូថពូឌី!!

  11. ឯកសារ open office បើ​កក្នុង word ក៏​ចេញ​ដែរ តែ word ស៊េរី​ថ្មី។
    តាម​បទ​ពិសោធន៍​របស់​ខ្ញុំ open office/writer ក៏​ដោយ libre office/writer ក៏​ដោយ នៅ​តាម​ក្រោយ word ឆ្ងាយ​ណាស់ (លើកលែង​តែ​ចំនុច​ល្អ​ខ្លះ​ដូច​បាន​លើក​ឡើង ដូចជា​ភាសា​ខ្មែរ ..) និង នៅ​មិន​ទាន់​ស្តាប​នោះ​ទេ ហើយ​អាក្រក់​បំផុត ដែល​ធ្វើ​អោយ​ខ្ញុំ​រាងចាល បោះបង់​វា​ចោល គឺ​វា​លុបរូបមន្ត​គណិត​​ដែល​ខ្ញុំ​សរសេរ​ហើយ​ចោល ដោយ​គ្មាន​មូលហេតុ។

  12. ចុះ​មាន​កញ្ចប់​ភាសា​សម្រាប់ ​Microsoft Office 2010 ដែរ​ឬទេ?

  13. ​Microsoft Office 2010 និង OpenOffice3.3អាច​ប្រើ​ជាមួយ​គ្នា​បាន​ដោយ​គ្មាន​បញ្ហា​ក្នុង​ការ​បើក​នោះ​ទេ ។ ខ្ញុំ​ចូលចិត្ត​OpenOffice តែ​មិន​អាច​តម្រូវ​ចិត្ត​ខ្ញុំ​បាន​ល្អ​ដូច​ Microsoft Office ទេ! ចំណូច​ល្អ​គឺ​ការ​អក្ខរាវិរុទ្ធ​តែប៉ុណ្ណោះ ។ វា​បុរាណ​ដូច​Word 2003

Leave a Reply