កម្មវិធីបង្រួមទំហំរូបថតឱ្យតូចជាងមុន
សម្រាប់អ្នកដែលនិយមចូលចិត្តផ្ទុករូបថតគឺចាំបាច់ណាស់ត្រូវមានឧបករណ៍សម្រាប់ផ្ទុកទិន្នន័យដែលមានទំហំធំៗ ដូចជា USB ឬ External Hard Disk ជាដើម…តែ ពេលនេះខ្ញុំចង់និយាយទំហំ ព្រោះថាពេលខ្លះយើងមានរូបថត ដែលមានទំហំធំ ពេលដែលយើងមានរូបថតកាន់តែច្រើន វាកាន់តែធ្វើឱ្យយើងលំបាកផ្ទុកណាស់ ម្យ៉ាងវិញសម្រាប់អ្នកដែលប្រើប្រាស់ប្រព័ន្ធបណ្ដញផ្សេងៗដូចជា HI5, Facebook ល… នោះតែមានការលំបាក់នៅពេលដែលយើង Upload រូបថតព្រោះថាពេលខ្លះរូបថតយើង ១សន្លឹកមានទំហំរហូតដល់ទៅ 3MB ឬ 4MB ខ្លះទៀតដល់ ជាង 10MB ក៏មានដែរ,, តែអ៊ិនធឺណេតស្រុកខ្មែរយើងដើរយឺតណាស់ ដូច្នេះ ទម្រាំតែដំឡើងរូបថតទាំងហ្នុងរួចគឺមានការលំបាកខ្លះៗដែរ។
ឥឡូវខ្ញុំសូមណែនាំកម្មវិធី ដែលអាចជួយបង្រួមទំហំ រូបថតរបស់អ្នកឱ្យកាន់តែតូចជាងមុន ងាយស្រួលប្រើមិនពិបាក,,, រាល់លើក ពេលដែលខ្ញុំចង់បង្រួមទំហំរូបថតខ្ញុំតែងធ្វើនៅក្នុង Photoshop អីជាដើម តែឥឡូវខ្ញុំបានប្ដូរមកប្រើកម្មវិធីដែលខ្ញុំកំពុងណែនាំនេះវិញម្ដង។
សូមមើលគុណប្រយោជន៍របស់វានៅខាងក្រោម៖
- ជួយសម្រួលដល់ការផ្ទុកទិន្នន័យក្នុង Hard Drive របស់អ្នក
- ងាយស្រួលពេលផ្ញើឯកសារទៅវិញទៅមកតាមអ៊ីមែល៍ព្រោះថាពេលខ្លះរូបថតដែលយើងផ្ញើទៅគេគឺ ពុំអាចទួលបាននោះទេ ដោយសារទំហំរូបភាពគឺមានកម្រិតក្នុងការ Attach ក្នុង Inbox របស់គេ។
- ងាយស្រួលផ្ទុករូបថតក្នុង VCD/DVD នៅពេលដែលយើងចង់ Burn ដើម្បីទុកចែកជូនមិត្តភក្តិឬ ក្រុមគ្រូសារ
- ពេលដែលយើង Upload ទៅក្នុងគេហទំព័រណាមួយនោះវាអាចធ្វើល្បឿននៃ ការបញ្ជូនរហ័សជាងមុនព្រោះ ទំហំរូបភាពរបស់យើងមានទំហំសមល្មម។
បើអ្នកគិតថាកម្មវិធីនេះមានប្រយោជន៍សូមទាញយកទៅប្រើប្រាស់ សូមចុចទីនេះ៕









ចុះកំរិតរូបភាពពេល បង្រួមហើយ វាដូចអាដើមអត់?
អេស អេស អេស អេស អេ………..:D កម្មវិធីកំរិតសិស្សបឋមសិក្សា
កម្មវិធីកម្រោត បថមសិក្សាតែមានមានប្រយោជន៍ ពេលខ្លះខ្ចិលបន្លែងម្ដងមួយៗ, ក្នុង ហ្វូតូ សហ្វ ណាស់
លឺសូរថាខ្ជិលបន្ថែមម្តងមួយៗ ចឹង ខ្ញុំទុកឲ្យអាហេងប្រើដែរ!
ទិកចែកជូនមិត្តភ័ក្រ ក្រុមគ្រួសារ ចុះបើគ្រូសារ មិត្តភ័ក្រខ្ញុំនៅស្រែអត់មានកំព្យូទ័រ បានអីប្រើ មានតែញាត់ក្នុងក្តិតគោ ?
កម្លែងលេងរ៉េ អរគុណដែលបានចែកចាយ !
ស្រេចតែបងស្វាឯងទេ,, ចង់ញាត់ផស់គោក៏បាន ញាត់ផស់មនុស្សក៏បានដែរ ហាហា
សួស្តី!
កម្មវិធីសំរាប់បង្រួមរូបភាពនេះពេលខ្ញុំ ដោនឡូតយកទៅប្រើវា Error
លោកអាច Send Software មកខ្ញុំផងបានទេ ។ សូមអរគុណ!
Errer អី? បើខ្ញុំកំពុងតែប្រើធម្មតាសោះ
ក្រៅពីកម្មវិធីនេះ យើងអាចប្រើ Microsoft Office Picture viewer បានផងដែរ។ អរគុណដែលបានណែនាំ
ខ្ញុំទាញយកមិនបានទេ (Invalid or Deleted File. ) !
បងចន្ធី! ខ្ញុំបាន Upload ថ្មីរួចហើយ