របៀប​ដាក់​ឈ្មោះ​ជា​ភាសា​ខ្មែរ​ឱ្យ​កូន​​ចៅ

ប្រជាជន​ខ្មែរ​​យើង​ជា​ច្រើន​​តែង​តែ​ដាក់​ឈ្មោះ​កូន ប្លែក​ៗ​ដែល​ស្ដាប់ ហើយ​ពេល​ខ្លះ​ទៀត​ ក៏​បាន​ដាក់​ឈ្មោះ​ឱ្យ​កូនៗ​​ជា​ភាសា​បរទេស​ផង​ដែរ​។ តាម​ដែល​ខ្ញុំ​ធ្លាប់​​ឃើញ​​ឈ្មោះ​​មួយ​ចំនួន​ដូច​ជា ទឹម បឿន, អែម ចាន់​​បុទុំ, ទេព វិបុល, ថុនា, កៃ ដាវី, ស្រី​ប៉ុច, ស្រី ផេ, អ្នក​ខ្លះ​ប្រើ​ប្រាស់​ឈ្មោះ​ដូច​ជា ចន្ទ, អង្គារ, សុក្រ, សៅរ៍ ​ជា​ដើម ចំណែក​ឈ្មោះ​មួយ​ចំនួន​ទៀត​ដែល​ស្ដាប់​ទៅ​ទំនង​ដូច​ឈ្មោះ​បរទេស​គឺ ជុំ ស៊ីវ​មី, យិន គីម​​ប៉, ណាម ភិន, ណាអូមី, ចេង សារ៉ា ។ល។

ខ្ញុំ​ដឹង​ថា​ប្រជាជន​ខ្មែរ​យើង​ភាគ​ច្រើន​មិន​សូវ​ជា​ចាប់​អារម្មណ៍​លើ​ការ​ដាក់​ឈ្មោះ​ឱ្យ​កូន​ៗ​នោះ​ទេ ​ភាគ​ច្រើន​ពួក​គាត់​អារម្មណ៍​លើ​សូរ​សំនៀង​នៃ​ឈ្មោះ​នោះ​ពិរោះ ឬ​មិន​ពិរោះ​ទៅ​វិញ​ទេ។

​តែ​បើ​តាម​​ឯកសារ​ខ្ញុំ​ធ្លាប់​អាន​គឺ ​​សៀវភៅ​​បរិវារស័ព្ទ​​ក្នុង​​ភាសា​ខ្មែរ របស់​លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី បាន​ប្រាប់​ថា​​ពី​សម័យ​ដើម​ ការ​ដាក់​ឈ្មោះ​គេ​ត្រូវ​កម្រិត​ចំនួន​ព្យាង្គ គឺ​ចំនួន​ពាក្យ​ក្នុង​ឈ្មោះ​​នីមួយៗ​ស្រប​តាម​វណ្ណៈ​គ្រួសារ​ដើម្បី​ជា​វិន័យ ​មួយ​សម្រាប់​សម្គាល់​ដោយ​ប្រាកដ​នូវ​អម្បូរ​ ពូជ ពង្ស នៃ​គ្រួសារ​ដូចតទៅ ៖

. ចំពោះ​ព្រះរាជបុត្រ​ព្រះមហាក្សត្រ ព្រះនាម​នីមួយៗ​ត្រូវ​មាន​ពាក្យ​ពីបួន​ព្យាង្គ​ ឡើង​ទៅ ដូចជា ព្រះរាជបុត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧: វិរកុមារ សុរិយកុមារ ។ ព្រះបរមនាម​ព្រះបាទ​នរោត្ដម គឺ​រាជាវត្តី ព្រះបាទ​ស៊ីសុវត្ថិ គឺ​សេរីសុវត្ថិ ។

. ចំពោះ​ព្រះរាជវង្សានុវង្ស និង​មន្ត្រី ដែល​ព្រះរាជា​តាំង​ជា​ក្សត្រ​ពេញ​អង្គ ព្រះនាម​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​បី​ព្យាង្គ ដូចជា វីរិយៈ ប៉ូរក្ខស៊ី ឥន្ទ្រាវង្ស (ក្រុម​ក្សត្រ) បលីវ័ណ្ណ ទេពអរជូន ពិស្ណុលោក (មន្ត្រី​រាជវង្ស)

. ចំពោះ​បុត្រ​មន្ត្រី គហបតី និង​មន្ត្រី​កិត្តិយស នាម​បុត្រ​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​ពីរ​ព្យាង្គ ដូចជា សម្បត្តិ ចម្រើន សុខា សម្បូរណ៍ ។ល។

. ចំពោះ​បុត្រ​ប្រជារាស្ត្រ​សាមញ្ញ​ទូទៅ នាម​បុត្រ​មាន​តែ​មួយ​ព្យាង្គ ឬ​មួយ​ម៉ាត់​ទេ ពោល​គឺ​ឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។ល។

បើ ​ប្រជារាស្ត្រ​ទាំង​នេះ បាន​ឡើង​បុណ្យ​ស័ក្តិ​ធ្វើ​ជា​មន្ត្រី​កាលណា គេ​គ្រាន់​តែ​បន្ថែម​ទៅ​លើ​ឈ្មោះ​ទាំង​នោះ​នូវ​គោរម្យងារ​ ដូចជា ហ្លួង ពញា ឧកញ៉ា ។

ដោយឡែក​​បើ​​​យោង​តាម ​សៀវភៅ​​​នាមគ្គហណ​មង្គល របស់​អ្នក​និពន្ធ ទៀ ថេន ប្រាប់​ថា​ការ​ដាក់​ឈ្មោះ​បុត្រ​ធីតា​ឲ្យ​មាន​អត្ថន័យ​ល្អ ​ពី​រោះ និង​ថ្លៃ​ថ្នូរ គឺ​ច្រើន​ប្រារព្ធ​ឡើង​ពេល​ដែល​ទារក​ជ្រុះ​ទង​ផ្ចិត ដោយ​អញ្ជើញ​ចាស់​ព្រឹទ្ធាចារ្យ​ ជួយ​រើស​ឈ្មោះ​ដាក់​ក្មេង​នោះ។ ប៉ុន្តែ​ចំពោះ​សម័យ​បច្ចុប្បន្ន​វិញ​ ការ​ដាក់​ឈ្មោះ​កូន​ប្រុស​ស្រី​មាន​ការ​ងាយ​ស្រួល​ជាង​មុន​ដោយ​សារ​តែ ពួក​គាត់​មិន​សូវ​បាន​ដឹង​អំពី​​របៀប​ដាក់​ឈ្មោះ​ព្រោះ​ត្រូវ​គិត​វិភាគ​វែង​ឆ្ងាយ​​តាម​ក្បួន​ដែល​នាំ​ឱ្យ​លំបាក​។

ការ​ដាក់​ឈ្មោះ​ត្រូវ​ពិនិត្យ​មើល​ថា បើ​ទោះ​ជា​ហៅ​កាត់​ ឬ​ហៅ​វែង​ក៏​ពី​រោះ​ និង​មាន​អត្ថន័យ​ល្អ​ដូច​គ្នា ដោយ​ពឹង​ផ្អែក​លើ​ក្បួន​ខ្នាត​ ៣​​យ៉ាង​គឺ​៖

  1. ​ ឲ្យ​យើង​ដាក់​ដោយ​បូក​បញ្ចូល​រាសី​របស់​ថ្ងៃ​ខែ​ឆ្នាំ​។
  2. ​ត្រូវ​គិត​ពី​ភេទ​ប្រុស​ភេទ​ស្រី។
  3. ​និយាយ​ពី គោល​នៃ​ឈ្មោះ គឺ​ឈ្មោះ​ឥត​រូប​ និង​ឈ្មោះ​មាន​រូប ដែល​ឈ្មោះ​មាន​រូប​ មាន​ឈ្មោះ​​មាន​វិញ្ញាណ និង​ឈ្មោះ​ឥត​វិញ្ញាណ គួប​ផ្សំ​ធាតុ​បួន​ គឺ​ទឹក ភ្លើង ដី ខ្យល់ ព្រម​ទាំង​​ត្រូវ​ផ្សំ​ជាមួយ​នឹង​ទិស​នៃ​ទី​កន្លែង​កំណើត​របស់​ទារក​ថែម​ទៀត​ផង។

ដូច​នេះ​ខ្ញុំ​ចង់​សួរ​ថា តើ​ឪពុក​ម្ដាយ​របស់​លោក​អ្នក​​មាន​ដែល​ប្រាប់​​អំពី​មូលហេតុ​​ដែល​​​គាត់​ដាក់​ឈ្មោះ​ឱ្យ​លោក​អ្នក​ដែរ​ ឬ​ទេ? ព្រោះ​​​មិត្ត​របស់​ខ្ញុំ​ម្នាក់​ឈ្មោះ ចាន់ ជ្រៃ ​​មូលហេតុ​ដែល​ម្ដាយ​គាត់​ដាក់​ឈ្មោះ​នេះ​ដល់​គាត់ ដោយ​សារ​ពេល​គាត់​​ ឈឺ​ពោះ​សម្រាល​កូន​ក្រោម​ដើម​ជ្រៃ ដល់​ចឹង​ទៅ​គាត់​ក៏​ដាក់​ឈ្មោះ​​កូន​គាត់​ថា ចាន់ ជ្រៃ ហៅ ​អា​ជ្រៃ! អា​ជ្រៃ! ​រហូត​ដល់​សព្វថ្ងៃ​។

Related Posts Plugin for WordPress, Blogger...

26 Responses to របៀប​ដាក់​ឈ្មោះ​ជា​ភាសា​ខ្មែរ​ឱ្យ​កូន​​ចៅ

  1. ហី​ចុះ​ក្ឌី​ឯង ម៉េច​បាន​ឈ្មោះ​ក្ឌី?

  2. Samady KS says:

    ឌី = ឌី​គោ​ញឹក

  3. ភារម្យ says:

    ញ៉ុមលោកពុក ដាក់អោយ ទេព ពុទ្ធីរម្យ
    ទេព =????
    ពុទ្ធី ប្រហែល=ពុទ្ធិ=???
    រម្យ=????
    សរុបមក ទេព ពុទ្ធីរម្យ=???????????

  4. គារវៈ says:

    ចុះខ្ញុំវិញចុះ?

  5. ចុះ មានឈ្មោះ សាម៉ាឌី អត់?

  6. Samady KS says:

    ​តាម​ស្មាន​ខ្លះៗ
    បុទុំ= បុ+ទុំ
    បុ ប្រហែល​ជា​មក​ពី​ពាក្យ​ថា បុត្រ=​កូន
    ទុំ ន័យ​ផ្ទុយ​ខ្ចី =​ពាក្យ​ចាស់
    បូក​បញ្ចូល​​គ្នា បុទុំ= កូន​ដ៏​​កញ្ចាស់

  7. ឈ្មោះ​ឌី ប្រហែល​មក​ពី ឌី​ស្រី​ញ៉ឹក ។

  8. monyrinataro says:

    ដាក់ឈ្មោះល្អបានលុយហូរដូចទឹក? ដាក់ឈ្មោះល្អរៀនពូកែ? ដាក់ឈ្មោះល្អសង្សារច្រើន? អ្នកចេះដាក់ឈ្មោះឲ្យកូន សង្ឃឹមថាកូនល្អ តែបែរជាអាក្រក់លើសដើម!

  9. ចុះ​ឈ្មោះញ៉ុមមានន័យយ៉ាងណារ៉ូវបងសាម៉ាឌី? មួង វ៉ាន់ឌី ហើយពេលនេះគេហៅថា ឌីយ៉ាអស់ហើយ ព្រោះពេញចិត្តឈ្មោះនេះជាង…

  10. ​ដាក់​ពាក្យ​ប្តឹង​សាម៉ាឌីមួយ​សិន ម៉េច​ចេះ​តែដើរ​យក​ឈ្មោះ​គេ​មក​ឧទារហណ៍​ផ្តេស​ផ្តាស​ចឹង! បើ​ជ្រុល​ជា​ចឹង​ហើយ​ជួយ​មើល​តិច​មើល​ឈ្មោះ​ខ្ញុំ​ស្ថិតក្នុង​ក្នុង​ពូជ​ពង្ស​ណា?

  11. Samady KS says:

    ចុម? អត្ថបទ​​ក្រោម​នៃ​អត្ថបទ​​ខ្ញុំ​បាន​ដាក់​ជា​សំនួរ​ទៅ​អ្នក​ទាំង​អស់​គ្នា! ហើយ​ចុះ​ម៉េច​ក៏​នាំ​គ្នា​មក​សួរ​ខ្ញុំ​វិញ​ចឹង? ធើ​មើល​តែ​ខ្ញុំ​នេះ​ជា​គ្រូ​ព្រឹទ្ធាចារ្យ​ខាង​​​ទាយ​ជើង​លេខ​រក​ឈ្មោះ​អ្ហី? បើ​ចង់​ដឹង​អំពី​​អត្ថន័យ​ឈ្មោះ​អ្នក​​រាល់​គ្នា ទាល់​តែ​ដាក់ ទំនឹប​ថ្លៃ​សេវា ទស្សន៍ទាយ​

  12. ចុះ តូ មានន័យថាម៉េច ចស់?

  13. ពូកែ​ថា​ឲ្យ​គេ​ណាស់​អា​ប៉ិ​ក្ឌី​ហ្នឹង

  14. Samady KS says:

    អាប៉ិ ភាក់​ឯង ក៏​មិន​ណយ ហ្មាន​ដែរ… ឌឺ​9

  15. Long says:

    ផេនដាឈ្មោះគាឡុង គឺមកពីឈ្មោះចិន 佳隆.

  16. សុភី says:

    អូហូ! ពិត​ជាល្អមែន!

  17. សុភា says:

    ខ្ញុំធ្លាប់ប្រាប់អ្នកធ្វើការជាមួយថានៅខ្មែរ មានអ្នកខ្លះយកថ្ងៃដែលរាប់ជាបារាំងទៅដាក់ជាឈ្មោះ (ដូចអ្នកខ្លះណានៅម្តុំនេះដែរ) ដូចជា Lundi (ឡាំងឌី), Mardi(ម៉ារ៉ាឌី), Samedi (សាម៉ឺឌី ឫ ក្ឌី ឫ ក្តាម), Dimanche (ឌីម៉ង់)។ ដល់ចឹងទៅ ពួកណឹងធ្វើមុខឡេងឡង់ៗ។ ខ្ញុំថាប្រហែលជាពួកគេកើតនៅថ្ងៃណឹងហើយមើលទៅ។ ដល់ចឹងគេ គិតដាក់ឈ្មោះអោយកូនគេចឹងដែរហើយ ហិហិហិហិ

  18. lim san says:

    និយាយពិការដាក់ឈ្មោះកូននេះ បងប្អូនខ្ញុំ មានឈ្មោះសុទ្ធតែអក្សរ ស ទាំងអស់ គឺជីតាខាងម្តាយជាអ្នកដាក់អោយទាំងអស់ ! មានលោកពូពីរនាក់នៅភូមិខ្ញុំជាមិត្តនឹងគ្នា មាច ហើយនឹង លន់ បានដាក់ឈ្មោះកូនៗទៅតាមខ្សែរស្រឡាយរបស់ខ្លួន ៖ ពូមាច មានកូនឈ្មោះ មង់ សុច មូស ក្អាត ឯពូលន់ មានកូនឈ្មោះ លឿន លោត បោល ផាយ នេះជាការពិត ! ឯម្នាក់ទៀត កាលនៅក្រ ដេកតាមសួនសាធារណៈ មានកូនឈ្មោះ តារា ចន្ទ្រា កូលាប បូរមី ចន្ធូ ! តែពេលត្រូវប៉ាន់ដី មានផ្ទៈថ្ម ដាក់ឈ្មោះអាពៅគេថា ឡៅតឿ ! ពិតជាចំឡែកមែន !

  19. កាលរៀនតិចណូ មានពួកម៉ាកមួយឈ្មោះ ម៉ាយ ចាន់ណា ហៅ ស៊ីសូរិយា ចក់ ! តែហៅកាត់ថា អាចក់ អាចក់ ហ្នឹង ! ហាហា

  20. បើអ្នកនៅកន្លែងធ្វើការខ្ញុំវិញគាត់ឈ្មោះ រៀល បារី ។ គាត់ឈ្មោះចឹងមកពីកាលណុងម្តាយគាត់ជាកម្មករធ្វើការនៅរោងចក្រ​បារី ហើយគាត់ឈឺពោះកើតកូននៅរោងចក្របារីណុងឯង។

  21. sereibd says:

    សុំ​អួត​មួយ !!
    ធន៖ ទ្រព្យ​សម្បត្តិ
    សេរី៖ អ្នក​ដែល​មាន​អំណាច​លើ​ខ្លួន​ឯង… មិ​ចចំណុះ​ឲ្យ​អ្នក​ដទៃ
    បណ្ឌិត៖ អ្នកមាន​ចំណេះ​ដឹង​ជ្រៅជ្រះ, ឈ្លាសវៃ

    ឈ្មោះ​លើស​ពី ៤ ព្យាង្គ… ប៉ុន្តែ​ខ្ញុំ​ជា​កូន​ប្រជារាស្រ្ត​សាមញ្ញ​ទេ… :D

  22. Samady KS says:

    ទៅ! គេ​ដឹង​ថា​ឡូយ​ហើយ​ទៅ

  23. រិន្ទ says:

    និយាយចឹងមិត្តភក្តិខ្ញុំម្នាក់មានបងប្អូនបីនាក់ មានឈ្មោះរៀងគ្នា៖
    ឆវី រីរៈ រស្មី
    ខ្ញុំអត់ដឹងថាឪពុកម្ដាយគេដាក់ឈ្មោះឲ្យដោយចៃដន្យឫយ៉ាងណាទេ។ តែទោះជាខ្ញុំមើលយ៉ាងណាក៏មិនដូចចៃដន្យ!!!

  24. harryhun says:

    យ៉ាង​ណា​ក៏​ខ្ញុំ​បាន​​ទទួល​ចំនេះ​ដឹង​នេះ សំរាប់​កូន​ខ្ញុំ​ដែរ កូន​ខ្ញុំ​ ខ្ញុំ​នឹង​ដាក់​ជា​ខ្មែរ​មិន​ខាន

  25. RithyVong Us says:

    ចុះញ៉ុម យស់ រិទ្ធីវង្ស មិនទៅជាស្ដេចបាត់

  26. កាប់ព្រៃទាល់តែអស់ says:

    ដាក់ឈ្មោះកូនអារលាយទៅ ចាំមើលវារលាយមែនអត់ :D

Leave a Reply