ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

Category Archives: ស្នាដៃ​កំណាព្យ

អ្នកណាត្រូវយោងអ្នកណា?

​ដោយ សន ម៉ាឡាវី អ្នកណាត្រូវយោងអ្នកណា? សំណាប​យោង​ដី​ស្រី​ត្រូវ​យោង​ប្រុស – ព្រះ​អើយ​ស្ដាប់​ចុះពាក្យ​ពេចន៏​ប្រុស​ប្រាណ ទំលាក់​បន្ទុក​ទុក្ខឥត​ស្រាកស្រាន – កំហុស​ប៉ុន្មាន​ច្រាន​ឲ្យ​តែ​ស្រី។ ខ្លួន​ឯង​មិន​កើត​កំណើត​ខ្ជីខ្ជា – ខ្ជិល​ហើ​យជរា​ការងារ​ធ្វើហី ឡេះឡោះ​មេះមោះ​សោះ​ប្រឹងហា​ស្ដី – ដៀល​គេថា​ស្រីអីមិន​ចេះជួយ។ ដេកផ្ងា​តែពោះ​រស់ចាំ​វេលា – ថ្ងៃ​ណាវេរា​ជាក់​ជា​ស្រីមួយ មកធ្វើ​សំណាប​សាប​ដីលាស់​ត្រួយ – ត្បិត​អាច​លើក​ស្ទួយ​ជួយយិត​យោងដី។ បើដីរីង​ស្ងួត​ហួត​បែក​ក្រហែង – ដេក​ដួល​ឥត​ក្រែង​រមែង​ខ្សត់ជី ទោះ​សំលា​បល្អ​បវរលូត​ខ្ចី – គង់​ដួលដល់​ដីខ្លីសូន្យ​សង្ខារ។ ដូច្នោះ​ឃើញ​ច្បាស់​ណាស់​ពិត​ដូ​ចថ្ងៃ – ដី​នឹង​ប្រុ​សថ្លៃត្រូវ​យោង​កន្និថា សំណាប​អូនវិញ​ទេប្រុស​រៀមរ៉ា- កុំ​ពោល​មុសា​រថាបន្ទោស​ស្រី។

ចំណងបេះដូង

​ដោយ សន ម៉ាឡាវី ចំ ណង បេះ ដូង ចារ​ចែង​ចំណាំ​ចាំ​ក្នុង​ចិត្ត _ ពាក្យ​ពៅ​វមិត្រ​ពិត​ពិរោះ អង្រួន​អារម្ម​ណ៏ឲ្យ​អាឡោះ _ ស្រ​ណោ​ក​ស្រណោះ​ស្រ​ស់សង្ហា។ ឌឺ​ដង​ដល់ដៃ​ដៀង​ទាំង​ម្រាម _ រៀបរាប់​ថារៀមរ៉ា​បា្រថ្នា ស្រលូន​ស្រឡៅ​ល្អអសា្ចរ្យ _ រ៉ាយរ៉ាប់​យ៉ាង​ណា​ក៏​មិន​អស់។ ញញឹម​ញញែម​ជា​ញឹក​ញាយ _ ថ្លើម​ថ្លៃ​ថ្លា​ថ្លាយ​ថ្លែង​ថា​ស្រស់ ស្រមើ​ស្រម៉ៃ​នឹង​សំរស់ _ ផ្សង​សុំ​ស្មគ្រ័ស្មោះ​លុះក្សិន​ក្ស័យ។ ខិត​ខំ​ឃ្មាត​ខ្មីស​សៀក្បែរ _ តតាំង​តាក់​តែង​សែន​មាន​ន័យ ទំនួញ​ទាក់​ទាញ​ហរទ័យ _ ចង​ជា​និស្ស័យ​អូន​នឹង​បង។ សំនួន​សំនាង​សៀង​សារស័ព្ទ _ ក្បះ​ក្បាយ​បាន​ប្រាប់​ពីនួន​ល្អង ឆាប​ឆេះឆក់​បេះដូង​ទង​វង _ ជាប់​ជា​ចំណង​និរន្ត៏ទៅ។

គ្រា​ដំបូង

​ដោយ សន ម៉ាឡាវី គ្រា​ដំបូង រដូវ​ធ្លាក់​ខ្យល់…បាន​ចូល​មកដល់…នាំ​ឲ្យ​ជួប​ភ័ក្ត្រ នៅក្នុង​ខែធ្នូ…ដូច​គេ​កន្ត្រាក់…បេះ​ដូច​ត្រជាក់​…ជាង​សំបក​ក្រៅ។ ថ្ងៃ​ដប់​ប្រាំបួន…ពិតជា​គាប់​ជួន…វេលា​តំរូវ មុនពេល​ថ្ងៃត្រង់…បើកឡាន​ចេញទៅ…ញាប់​ញ័រ​ណាស់​ពៅ…យើង​ត្រូវ​ជួបគ្នា។ ក្រលេកឃើញ​ភ្លាម…បេះដូង​មិន​ស្ងៀម…ចង់​ឆ្កួត​លីលា លោត​ខុស​ចង្វាក់…មិន​ស្តាប់​បញ្ជា…ហាក់​ចង់​ទាមទា…ទាញរ​ករៀម​រ៉ា។ ភ័យ​ផង​អ​ផង…ពេលដែល​នួនល្អង…ពោល​ពាក្យ​ច​ចា ដាក់ខ្លួន​មក​ក្បែរ…ស្នេហ៍​ចាប់​ហត្ថា…សំលឹង​ភ​ត្រា…ថា​នឹក​អូន​ណាស់។ ខ្យល់​បក់​រហើយ…ក្លិន​ផ្កា​រំភើយ…ក្រោម​ដើមឈើ​ចាស់ នៅ T&C…មើលឃើញ​យ៉ាងច្បាស់…ទឹកមុខ​ប្តូ​ផ្លាស់…ប្រែក្លាយជា​អៀន។ យូៗមើល​ម្តង…សំលឹង​ទងវង…អង្គុយ​ទៅ​កៀន លួច​មើលតិច…របៀប​អៀនប្រៀន…មិនសូវ​ជា​ហ៊ាន…ខ្លាច​ចំ​នេត្រា។ អនុស្សា​វ​រី​យ៏…តែមួយ​គ្មាន​ពីរ…ជឿ​ចុះ​ជីវ៉ា អូន​ចាំ​ឥត​ភ្លេច…លុះ​សូន្យ​សង្ខា…យើង​ពីរ​កាយា…នាគ្រា​ដំបូង។