ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

Category Archives: មុខ​ម្ហូប​​ឆ្ងាញ់

ការ​យក​អាចម៍​គោ​មក​ចម្អិន​​ គឺ​ជា​ម្ហូប​ពិសេស​របស់​ជ​ន​ជាតិ​ឡាវ

អាចម៍​គោ​ខ្ចីអាចម៍​គោ​ខ្ចី ការ​ចម្អិន​វិញ​គឺ​មាន​ច្រើន​មុខ​ម្ហូប​ណាស់ ដោយ​មាន​មាន​ទាំង​ ស៊ុប, បំពង, អាំង​របៀប BBQ ជា​ដើម គេ​ធ្វើ​ឡើង​ដោយ​យក អាចម៍​គោ​ខ្ចី​នោះ ភ្ជាប់​ជាមួយ​នឹង សរសៃ​​ពោះ​រៀន​គោ

Hamburger ​បែប​ថ្មី​​ព្រោះ​ផលិត​ចេញ​​ពី លាមក មនុស្ស​

Hamburger from Shit ហាំបឺហ្គឺ​ផលិតពី លាមក យើង​ចំរាញ់​​និង​ធ្វើ​តាម​វិធី បង្ហាប់​​​ឱ្យ​ចូល​គ្នា​នោះ​វា​នឹង​កើត​ជា ប្រូតេអ៊ីន និង​ការបូ​អ៊ីដ្រាត ​សម្រាប់​ជំនួយ​ដល់​សារពាង្គ​កាយ​ផង​ដែរ ហេ​ហេ​ហេ​។

ប្រវត្តិ​សម្ល​ ចាប់ ឆាយ សម្រាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​

ដោយ​សារ​តែ​ឃើញ​បង​ប្អូន​ខ្មែរ​យើង​នាំ​គ្នា​និយាយ​អំពី​សម្ល​ប្រភេទ​នេះ ខ្ញុំ​ក៏​​បាន​ព្យាយាម​ស្វែង​រក​អំពី​ប្រវត្តិ​នៃ​សម្ល ចាប់ ឆាយ​តែ​រក​មិន​បាន​សោះ បានតែ​ឯកសារ​មួយ​ចំនួន​គ្រាន់​តែ​គោល​ខ្លះ​ៗ។ ឱ្យ​តែ​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ម្ដង ប្រជាជន​ខ្មែរ​ដែល​មាន​ស្រឡាយ​កាត់​ចិន យួន ច្បាស់​ជា​បាន​ញាំ​ច្រើន​គ្នា​ហើយ​មើល​ទៅ ប្រហែល​ជា​ចេញ​ផោម​មក​ក៏​ធំ​ក្លិន​សម្ល​ ចាប់​ឆាយ​ដែរ ហា​ហា​ហា និយាយ​លេង​ទេ​ តោះ! និយាយ​ចូល​សាច់​រឿង​វិញ​ម្ដង​។​ សម្ល​នេះ​មាន​ឈ្មោះ​ដើម​ថា Chop suey ( ភាសា​ចិន​: 杂碎; ចិន​បុរាណ​: 雜碎; pinyin: zá suì; ) ។ នេះ​គឺ​ជា​ម្ហូប​ដែល​មាន​ដើម​កណើត​មក​ពី​ប្រទេស​ចិន​ ដែល​ធ្វើ​ឡើង​មាន​គ្រឿង​ផ្សំ​ជា​ច្រើន​ដូច​ជា​សាច់​មាន់ សាច់​ជ្រូក បង្គារ សាច់​គោ មឹក ពង​ទា ឬ ពង​មាន់ និង​​មាន​ផ្សំ​ជា​មួយ​​បន្លែ​ជា​ច្រើន​ចំនួន​ទៀត​។​​ ម្ហូប​ប្រភេទ​នេះ​បាន​រីករាល​ដាល​ដល់​ទ្វី​អឺរ៉ុប និង​ផ្នែក​អាស៊ី​ជា​ច្រើន

ម្ហូប​ពិសេស​៖ ​​ក្រពើ​អាំង និង ស៊ុប​ក្រពើ​ នៅ​​ក្រុង​សៀម​រាប​

កាល​ពី​អំឡុង​​ខែ ១២ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទៅ​លេង​នៅ​​ឯ​ខេត្ត​សៀម​ហើយ​ក៏​បាន​ សាក​ល្បង​ញាំ​ម្ហូប​អាហារ​ប្លែក​ៗ។ នាពេល​មួយ​ខ្ញុំ​បាន​ដើរ​លេង​ក្នុង​ក្រុង​សៀម​រាបនៅ​ម្ដុំ​ផ្លូវ Pub Street ដែល​មាន​ភោជនីយដ្ឋាន​ជា​ច្រើន​នៅ​​ជាប់ៗ​គ្នា ហាង​ទាំង​​នោះ​សុទ្ធ​សឹង​តែ​ជា​ហាង​សម្រាប់​ភ្ញៀវ​បរទេស ព្រោះ​មើល​ទៅ ទំនង​ដូច​ជា​មាន​លក្ខណៈ​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ទាំង​ការ​តុប​តែង ទាំង​សេវាកម្ម ដូច​ជា​ហាង​កូរ៉េ ហាង​ម្ហូប​ជប៉ុន​ជា​ដើម​។ ខ្ញុំ​បាន​ចូល​ក្នុង​ហាង​មួយ​កន្លែង ក៏​បាន​មើល​ បញ្ជី​ម្ហូប​ស្រាប់​តែ​ឃើញ​មាន មុខ​ម្ហូប​ដែល​​មាន​សាច់​ក្រពើ​ ដូច​នេះ​ក៏​ចង់​សាក​ល្បង​ម្ដង​ដើម្បី​ស្គាល់​រស់ជាតិ​របស់​វា​។ មុខ​ម្ហូប​នេះ​មាន​ឈ្មោះ​ថា Khmer Style BBQដោយ​ក្នុង​មួយ​ឈុត​មាន​តម្លៃ ៨​ដុល្លា សម្រាប់​មនុស្ស ពីរ​នាក់ និង​មាន​សាច់​ចំនួន ៥​មុខ​បញ្ចូល​គ្នា​៖ សាច់​គោ​១​ចាន បង្គា​១​ចាន សាច់​ក្រពើ​១​ចាន សាច់​ពស់​១​ចាន​និង កង្កែប​១​ចាន។ ហើយ​ក្នុង​ប្រភេទ​សាច់​នីមួយ​ៗ​យើង​អាច​ប្ដូរ​យក​សាច់​អ្វី​ផ្សេង​ទៀត​តាម​តម្រូវ​ការ​របស់​យើង​បាន​។ ចំណែក​ខ្ញុំ​វិញ​មិន​យក​សាច់​​ពស់ និង​​កង្កែប​នោះ​ទេ ព្រោះ​មិន​ចេះ​ញាំ

ខ្ញុំ​ជា​អ្នក​ស្នេហា​ផលិតផល​ខ្មែរ

បើ​និយាយ​ដល់​រឿង​ មីយើង សូម​កុំ​សើច​ខ្ញុំ​អោយ​សោះ ព្រោះ​ថា​រាល់​ថ្ងៃ​នេះ ខ្ញុំ​ញាំ​ មីយើង រាល់​តែ​ថ្ងៃ​​។ ហេន​វិន សុខ​ៗ​ក៏​មាន​គេ​ឧបត្ថម្ភ​​អោយ​ ១​កេះ គ្រាន់​ញាំ​លេង​, ដល់​អាចឹង​ទៅ ព្រឹក​ឡើង​ភ្ញាក់​ពី​គេង​ភ្លាម ស្រោស ១​កញ្ចប់​ភ្លេត។​ពេល​ញាំ​រួប​ហើយ​ក៏​ឈ្លៀត​យក ១ កញ្ចប់​ទៀត​ដាក់​ក្នុង​ កាបូប​ធ្វើការ ហើយ​យក​ទៅ​ញាំ​ដល់ Office ទៀត.... ង៉ៃ​ខ្លះ​ដាច់​លុយ​ពេក​ខ្ចិល​ទៅ​ញាំ​ស្អី​នៅ​ក្រៅ ក៏​ស្រោស មីយើង ញាំ​តែ​ម្ដង​ទៅ។ ពេល​ខ្លះ​ទៀត​ចេញ​ពី​ធ្វើ​ការ​ដល់​ផ្ទះ​អត់​មាន​អី​ញាំ មាន​តែ​ ផលិតផល​នេះ​ហើយ...។ ប៉ុន្មាន​ថ្ងៃ​ខ្ញុំ​ញាំ​ម្ដង​ ៣ កញ្ចប់។