ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

Category Archives: សុខភាព​ស្ត្រី​

ការ​រំលូត​កូន​គឺ ការ​សម្លាប់​ជីវិត​ក្មេង​យ៉ាង​ព្រៃ​ផ្សៃ​

Abortion ការរំលូត​កូន​ ​ជា​សកម្ម​ភាព​​​​ដ៏ព្រៃ​ផ្សៃមួយ​ដើម្បី​​កម្ទេច​​ ឬ​បំផ្លាញ​​​ទារក​​ចោល នៅ​​មុន​ពេល​​​​ទារក​​​កើត​​​គ្រប់​ខែ ដោយប្រើ​វិធីសាស្ត្រ​ផ្សេងៗ​​។

សុខភាព​ស្ត្រី​:​ អ្វី​ដែល​ស្ត្រី​វ័យ​ខ្ទង់​២០​ឆ្នាំ​ត្រូវ​ដឹង

ដំណាក់កាល​នេះ​ជា​ដំណាក់កាល​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​  អ្នក​កំពុង​ពេញវ័យ​  និង​ ប្រកបដោយ​ភាព​​ស្វាហាប់​។​រូប​  អ្នក​នឹង​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ពង្រីក​អាជីព​  ឬ​ មុខរបរ​ និង​ប្រាប់​កំ​រ៉ៃ​។​ ប្រើប្រាស់​ពេលវេលា​ផ្ទាល់ខ្លួន​ដើម្បី​ថែទាំ​ខ្លួន​និង​រៀបចំ​ទំលាប់​ល្អៗ​សំរាប់​ជីវិត​  មាន​ជំហរ​ឋិតថេរ​មួយ​ក្នុង​រយៈកាល​ដ៏​យូរ​ដ៏​អង្វែង​  សុខភាព​ល្អ​ប្រសើរ​សំរាប់​អនាគត​។​កាលណា​អ្នក​មើលថែ​ខ្លួនឯង​បាន​កាន់តែ​ឆាប់​  អ្នក​កាន់តែ​មានគុណ​ប្រយោជន៍​ច្រើន​សំរាប់​ពេល​ដែល​អ្នក​ចាស់​ទៅ​។​ ភាព​ជា​ម្ដាយ​  និង​ សុខភាព​បន្ត​ពូជ វ័យ​២០​ឆ្នាំ​ជា​ពេលវេលា​មួយ​ដែល​អ្នក​អាច​មានកូន​បាន​។​វា​ក៏​ជា​វ័យ​មួយ​ដែល​អ្នក​សកម្ម​ក្នុង​ការ​រួម​​ភេទ​ផង​ដែរ​។​   ដោយសារ​តែ​ ផែនការ​គ្រួសារ​  និង​ការ​ប្រឹក្សា​យោបល់​ដែល​មាន​ពី​មុន​មក​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​នៅ​អំឡុង​ទស​វត្ស​នោះ​ នៅ​ក្នុង​វ័យ​ខ្ទង់​២០​ឆ្នាំ​(២០​ដល់​២៩​ឆ្នាំ​)​នេះ​ស្ត្រី​ចាប់ផ្ដើម​យក​កូន​ជា​លើក​ដំបូង​ទោះបីជា​គេ​ចង់​ ឬ​មិន​ចង់​ក៏​ដោយ​។​  អ្វី​ដែល​យើង​គិត​ថា​វា​ជា​សារៈសំខាន់​ចំពោះ​ការ​ថែទាំ​សុខភាព​មុន​ពេល​សំរាលកូន​គឺ​ការ​ទទួល​បាន​គុណប្រយោជន៍​សំរាប់​ទារក​ក៏​ប៉ុន្តែ​ភាព​ស្មុ​គ្រ​ស្មាញ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​មាន​ផ្ទៃពោះ​នេះ​គឺជា​ការ​ប្រថុយទៅ​នឹង​គ្រោះថ្នាក់​សំរាប់​អ្នក​ម្ដាយ​ទាំងឡាយ​ផង​ដែរ​។​ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​  ភាព​ស្មុ​គ្រ​ស្មាញ​នេះ​ការ​មាន​គ្រោះថ្នាក់​គឺ​មាន​កំរិត​ខ្ពស់​។​អ្នក​ត្រូវ​តែ​ការពារ​ការ​ឆ្លង​នូវ​មេរោគ​ផ្សេងៗ​នៅ​ពេល​រួម​ភេទ​នៅ​វ័យ​តរុណភាព​របស់​អ្នក​។​  HIV/AIDS​ជា​ជំងឺឆ្លង​មួយ​ដ៏​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍​បំផុត​។​ក៏​ប៉ុន្តែ​នៅ​មាន​ជំងឺឆ្លង​ផ្សេងៗ​ទៀត​ដែរ​  ហើយ​ការ​ឆ្លង​នូវ​ជំងឺ​ទាំងនេះ​អាច​ជា​ឥទ្ធិពល​ដែល​បំផ្លាញ​មួយ​ដែល​មាន​រយៈពេល​ដ៏​យូរ​ទៅ​លើ​សុខភាព​និង​ការ​បង្ក​កំណើត​។​  អ្នក​គួរតែ​អនុវត្ត​នូវ​ការ​រួម​ភេទ​មួយ​ប្រកប​ទៅ​ដោយ​សុវត្ថិភាព​និង​ការ​ធ្វើតេស្ដ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​។​ ជា​អកុសល​ស្ត្រី​មួយ​ចំនួន​នៅ​វ័យ​២០​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​សំគាល់​ដោយសារ​ការ​មាន​ទំលាប់​អាក្រក់ៗ​ដែល​ចាប់​កើត​មាន​តាំងពី​វ័យ​ជំទង់​ថា​ជា​ការ​បង្ហាញ​នូវ​គ្រោះថ្នាក់​។​  ប្រសិនបើ​អ្នកមាន​លក្ខណៈ​ញៀន​បែប​នេះ​ដូច​ជា​ ការ​ជក់បារី​  គ្រឿង​ស្រវឹង​ សារធាតុ​ញៀន​ ឬ​ក៏​បញ្ហា​នៃ​ការ​ញ៉ាំ​អាហារ​ជាដើម​សូមអ្នក​ព្យាយាម​បោះបង់​វា​ចោល​ឲ្យ​អស់​ទៅ​។​ការ​ជួ​យស​ង្ក្រោះ​ពិតជា​មាន​ប្រសិនបើ​អ្នក​ត្រូវការ​។​ត្រូវ​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន​  ពីព្រោះ​ការ​បើកបរ​ដោយ​ម៉ូតូ​ក៏​ជា​ការ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ផង​ដែរ​ចំពោះ​ស្ត្រី​នៅ​វ័យ​នេះ​។​ សុខភាព​ផ្លូវចិត្ត វ័យ​២០​ឆ្នាំ​ជា​វ័យ​ដែល​អ្នក​អាច​រួម​ភេទ​បាន​។​  អាយុ​ជា​មធ្យម​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ចក្រភព​អង់គ្លេស​ គឺ​ នៅ​វ័យ​២៧​ឆ្នាំ​។​ ដោយសារ​តែ​ផែនការ​គ្រួសារ​ស្ត្រី​មួយ​ចំនួន​មាន​ផ្ទៃពោះ​នៅ​វ័យ​២០​ឆ្នាំ​ទោះបីជា​ពួក​គេ​ចង់​ឬ​មិន​ចង់​ក៏​ដោយ​។​