Category Archives: ជម្លោះដីធ្លី
ខ្លីៗត្រួសៗ អំពីការបកស្រាយរបស់សម្ដេចរយៈពេល ៥ម៉ោង ម៉ៅដាច់ម្នាក់ឯង
អ្វីដែលសម្ដេច សួរម្នាក់ឯង បកស្រាយម្នាក់ឯង ឆ្លើយម្នាក់ឯង ជេរម្នាក់ឯង រួចប្រាប់ថាត្រឹមត្រូវហើយ ដោយពុំអោយគេសួរដេញដោលឬយ៉ាងណា?
រដ្ឋបណ្ដេញអ្នកភូមិដែលមានច្បាប់ត្រឹមត្រូវ ហើយប្រាប់ថារដ្ឋក្រគ្មានសំណងជូនវិញទេ
ពួកគាត់ធ្លាប់ជាជនរងគ្រោះម្តងរួចមកហើយ ដោយសារអាជ្ញាធរក្រុង និងក្រុមហ៊ុនបណ្ដេញចេញពីបុរីកីឡា។ គាត់បានប្រាក់សំណងបន្តិចបន្តួច មកទិញដីធ្វើផ្ទះនៅភូមិថ្មគោល នេះ។ ទីបំផុត ក៏ជួបបញ្ហាបណ្ដេញចេញដោយពុំមានសំណងទៀត។
តុលាការដោះលែង អ្នកភូមិបឹងកក់ទាំង១៣នាក់ហើយ ក្រោមគំនាបទួតអាមេរិក
ក្នុងចំណោមអ្នកប្រើប្រាស់ Facebook ទាំងអស់ សឹងតែ ១០០% សុទ្ធតែបង្ហាញអារម្មណ៍ត្រេកអ និងសប្បាយចិត្តក្រោយពេលទទួលបានដំណឹងមួយនេះ។
អ្នកប្រើប្រាស់ Facebook នាំគ្នាសំដែងការមិនពេញចិត្តចំពោះ រដ្ឋាភិបាលខ្មែរ
សមាគមការពារសិទ្ធិមនុស្សកម្ពុជា បានធ្វើការថ្កោលទោសចំពោះអំពើរំលោភ សិទ្ធិមនុស្សដែលប្រព្រឹត្តិដោយកងកម្លាំង រាជរដ្ឋាភិបាល
អ្នកភូមិបឹងកក់យកញត្តិផ្ញើរជូនលោក ហួរ ចិនតាវ តែអាជ្ញាធររារាំង
ប្រធានាធិបតីនៃប្រទេសចិន កំពុងតែស្ថិតនៅក្នុងប្រទេសកម្ពុជាក្នុងកិច្ចការប្រជុំអាស៊ាន នោះអ្នកបឹងកក់មួយចំនួនបានយកញត្តិទៅជូនស្ថានទូតចិន
ព័ត៌មានរឿងដីធ្លីនៅស្រុកខ្មែរផ្អើលពិភព អីនធឺណិត
ក្រុមមន្ត្រីប៉ូលិសប្រដាប់ដោយខែល និងដំបងឆក់ជាច្រើនរាប់រយនាក់បានមកបំបែកការតវ៉ារបស់ក្រុមអ្នកស្រុកក៏ប៉ុន្តែប្រជាពលរដ្ឋបានតបតទៅវិញ ដោយគប់ដបទឹកសុទ្ធ នឹងយកសម្លៀកបំពាក់មកវាយតបនឹងសមត្ថកិច្ច។
ច្បាប់ស្រុកខ្មែរអនុវត្តន៍លើបញ្ហាជម្លោះដីធ្លីបានល្អឬ?
ដូចដែលបងប្អូនក្នុងស្រុក និងក្រៅស្រុកដឹងខ្លះៗមកហើយនូវជម្លោះដីធ្លីដែលតែងកើតមានសឹងតែរាល់ថ្ងៃនៅប្រទេសកម្ពុជា។ ព័ត៌មានទាំងនេះមិនសូវជាចុះផ្សាយប៉ុន្មាននោះទេ តែដោយសារបច្ចេកវិទ្យាទំនើបនាបច្ចុប្បន្ននេះ ធ្វើអោយប្រព័ន្ធផ្សព្វផ្សាយបានទូលំទូលាយខ្លាំងណាស់។ គ្រប់ទាំងរូបភាព ឬវីដេអូផ្សេងៗត្រូវបានបង្ហោះក្នុងគេហទំព័រមួយចំនួនដូចជា Youtube.com Facebook រួមទាំងគេហទំព័រអន្តរជាតិជាច្រើនទៀត ទើបអាចធ្វើអោយយើងដឹង និងតាមដានព័ត៌មានយ៉ាងរហ័ស។ សារព័ត៌មានលើបណ្ដាញអិនធឺណិតចុះផ្សាយអំពីជម្លោះដីធ្លីក្នុងស្រុកខ្មែរសឹងតែរាល់ថ្ងៃ ដូចគ្នានេះដែរ ខ្ញុំសង្កេតឃើញថាក្នុងរយៈកាលប្រមាណជា ២ឆ្នាំកន្លះមកនេះ បញ្ហាដីធ្លីដែលកំពុងកើតមានភាគច្រើនគឺ ជាវិវាទរវាង អ្នកមានលុយ មានក្រុមហ៊ុនធំៗ ជាមួយនិងពលរដ្ឋក្រីក្រ ដែលកំពុងរស់នៅតំបន់មួយចំនួន។ តាមរូបភាព និងព័ត៌មានជាក់ស្ដែងករណីធំៗដែលធ្លាប់កើតមានដូចជា អ្នកភូមិដីក្រហម អ្នកភូមិបឹងកក់ អ្នកភូមិបូរីកីឡា និងនៅតាមខេត្តជាច្រើនទៀត ដែលខ្ញុំមិនអាចរៀបរាប់អស់។ បើនិយាយអំពីច្បាប់ និងដំណោះស្រាយវិញខ្ញុំមិនដឹងថាអនុវត្តន៍បានកម្រិតណានោះទេ ដូចនេះមានតែសរសេរជាអត្ថបទពិភាក្សាទាំងអស់គ្នា ដើម្បីជាការសម្ដែងមតិ។ សម្រាប់ខ្ញុំផ្ទាល់ដែលបានឃើញដឹង និងនូវហេតុការណ៍មួយចំនួន ខ្ញុំតែងឆ្ងល់អំពីការអនុវត្តន៍ច្បាប់ជានិច្ច ពីសេសគឺចំពេលដែលកើតមានករណីជម្លោះដីធ្លីនេះតែម្ដង។ ឧទារហណ៍ដូចជារឿង អ្នកភូមិបូរីកីឡា។ កាលពីថ្ងៃពុធ
ការចាប់ខ្លួនពលរដ្ឋដែលតវ៉ា រឿងបណ្ដេញគាត់ចេញពីផ្ទះ ជារឿងត្រឹមត្រូវទេ?
ក្នុងអត្ថបទដែលចុះផ្សាយនៅ អាស៊ីសេរីបាននិយាយថា សមត្ថកិច្ចបានចាប់ខ្លួនអ្នកភូមិបុរីកីឡា ប្រមាណ ៣០នាក់ ដែលក្នុងនោះមាន ស្ត្រី ២៤នាក់ និងក្មេងចំនួន ៦នាក់ ដាក់លើឡានបញ្ជូនទៅឃុំខ្លួនភា្លមៗនៅមជ្ឈមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ក្នុងសង្កាត់ចោមចៅ ខណ្ឌដង្កោ ក្នុងពេលដែលពួកគាត់កំពុងតវ៉ានៅមុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១២។ ស្រី្តឈ្មោះ ខៀវ ឡៃ បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា រូបគាត់ និងអ្នកភូមិដទៃទៀត ត្រូវបង្ខំចិត្តផ្ដិតមេដៃលើឯកសារដែលអាជ្ញាធររៀបចំទុករួចជាស្រេច យកទៅឲ្យពួកគាត់ផ្តិតមេដៃនៅក្នុងមជ្ឈមណ្ឌលព្រៃស្ពឺនោះ។ ប៉ុន្តែពួកគាត់មិនបានដឹងថា ឯកសារនោះមិនដឹងជាមានខ្លឹមសារយ៉ាងម៉េចខ្លះនោះទេ ព្រោះពួកគាត់មិនសូវចេះអក្សរ ហើយមន្ត្រីទាំងនោះ ក៏មិនបានអានអត្ថន័យក្នុងលិខិតនោះឲ្យស្ដាប់ដែរ។ ជុំវិញករណីនេះ ពលរដ្ឋដែលត្រូវគេចាប់ខ្លួនមួយចំនួនបាននិយាយដូចខាងក្រោម៖
ប៉ូលិសចាប់ខ្លួនអ្នកបុរីកីឡា ៣០នាក់ នៅថ្ងៃទី១១ មករា ឆ្នាំ២០១២
នេះជាព័ត៌មានដ៏ធុញទ្រាន់ដែលខ្ញុំអានសឹងរាល់ថ្ងៃ ដែលឃើញគេចុះផ្សាយពុំដែលខានអំពី បញ្ហាជម្លោះដីធ្លីក្នុងប្រទេសកម្ពុជា ប៉ុន្តែដូចជាមិនឃើញមានដំណោះស្រាយស្រួលបួលរវាងក្រុមហ៊ុន និង ពលរដ្ឋសោះ។ ដូចគ្នាដែរក្នុងអត្ថបទដែលផ្សាយនៅ អាស៊ីសេរីបានសរសេរដូចខាងក្រោម៖
អាមេរិកព្រមានថាវិបត្តិដីធ្លីនៅកម្ពុជាអាចនាំឲ្យមានអស្ថិរភាពក្នុងសង្គម
អត្ថបទទាំងស្រុងពី អាស៊ីសេរី សហរដ្ឋអាមេរិកកាលពីថ្ងៃ៥ ខែមករា ឆ្នាំ២០១២ បានព្រមានថា វិបត្តិដីធ្លីនៅកម្ពុជា អាចនាំឲ្យមានអស្ថិរភាពក្នុងសង្គម។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានដោយបង្ខំក្នុងសប្ដាហ៍នេះ ដែលបណ្ដាលឲ្យមានការចាប់ខ្លួនក្រុមអ្នកតវ៉ាយ៉ាងតិចចំនួន ១០នាក់ ហើយបណ្ដាលមនុស្សប្រមាណ ៤០នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ហិង្សានោះ។ កាលពីថ្ងៃអង្គារ ទី៣ ខែមករា កម្លាំងប៉ូលិសបានបាញ់កាំភ្លើងឧស្ម័នបង្ហូរទឹកភ្នែក និងបានគប់ដុំថ្មទៅលើប្រជាពលរដ្ឋក្នុងតំបន់បុរីកីឡា ហើយពលរដ្ឋនៅទីនោះបានតបតវិញដោយចោលដុំថ្ម កំណាត់ឈើ និងដុំដីទៅលើកម្លាំងប៉ូលិស ខណៈសមត្ថកិច្ចទីក្រុងភ្នំពេញ បានប្រើគ្រឿងចក្រឈូសឆាយកម្ទេចផ្ទះសំបែងរបស់ពួកគេអស់ជាង ២០០ខ្នង។ មន្ត្រីនាំពាក្យនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ស្ហ៊ន ម៉ាគីនថូស (Sean Mcintosh) បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា សហរដ្ឋអាមេរិកនៅតែព្រួយបារម្ភថា ទំនាស់ដីធ្លីជាច្រើនដោយគ្មានការដោះស្រាយនៅកម្ពុជា អាចនាំឲ្យមានអស្ថិរភាពក្នុងប្រទេស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមការពារសិទ្ធិមនុស្សជាច្រើន ហើយនិងអង្គការសហប្រជាជាតិ បានរិះគន់ប្រទេសកម្ពុជា យ៉ាងខ្លាំងចំពោះការបណ្ដេញប្រជាពលរដ្ឋដោយបង្ខំនៅទូទាំងប្រទេស








