ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

Category Archives: ភាសា និង អក្សរ​សាស្ត្រ

ហេតុ​អ្វី​អ្នក​សិល្បៈ​ខ្មែរ ទម្លាប់​ប្រើ​ពាក្យ «​ជាមួយ​» ញឹក​ញាប់​ម្លេះ​?

សម្រាប់​​ជន​ជាតិ​ខ្មែរ បើ​ស្ដាប់​ទៅ​ ពេល​ខ្លះ​គិត​ថា​ធម្មតាៗ​តែ​ប៉ុណ្ណោះ ក្នុង​ការ​និយាយ​ស្ដី តែ​ពេល​ខ្លះ​ខ្ញុំ​ឃើញ​អ្នក​សិល្បៈ​មួយ​ចំនួន ពិសេស​គឺ ពិធីករ និង ធនាធិការី​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ក៏​ដូច​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ក្នុង​ប៉ុស្ដន័​វិទ្យុ​​ផង​ដែរ ដែល​តែ​ប្រើ​ប្រាស់​ពាក្យ​ថា «ជាមួយ​​»​។

កម្មវិធី ឡូយ​៩ មាន​ន័យ​ថា​ម៉េច? ផ្ដេស​ផ្ដាស់​មិន​គ្រប់​១០ ឬ​?

កម្មវិធី ឡូយ​៩ ​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​គេ​ដាក់​ឈ្មោះ​កម្មវិធី​នេះ​ថា ឡូយ​៩? បើ​តាម​ខ្ញុំ​វិភាគ​​មើល​តាម​ពាក្យ និង​អត្ថន័យ​ប្រហែល​ជា​ពិបាក​ស្ដាប់​ណាស់​មើល​ទៅ​។ ពាក្យ ឡូយ នេះ​តាម​ពិត​ទៅ​ប្រហែល​ជា​កើត​ចេញ​ពី​ពាក្យ​ភាសា​វៀតណាម គឺ ឡូយ​ថូយ ចំណែក​ក្នុង​ន័យ​ភាសា​ខ្មែរ៖

លក្ខណៈ​ពិសេស​នៃ​​ភាសា​ខ្មែរ និង​ការ​គន្លាស់​ពាក្យ

សម្ល​សម្លុកៈ សម្លុក​បង់​ប្រហ​ គឺ​សម្ល​បង់​ប្រហុក។ អាចារ្យ​អាចុំៈ អា​ចុំ​លោក​គ្រូ​ខ្ញារ គឺ​អាចារ្យ​លោក​គ្រូ​ខ្ញុំ។ យំ​យែកៈ យែក​ស្រុម​ គឺ​យំ​ស្រែក។ ឆ្អែត​ឆ្អន់ៈ ឆ្អន់​គ្រប់​ក្រែត គឺ​ឆ្អែត​គ្រប់​គ្រាន់។ ខ្មែរ​ជា​ប្រទេស​មាន​វប្បធម៌​អក្សរ​សាស្ត្រ​ដែល​​មិន​អាច​កាត់​ថ្លៃ​បាន​ ជា​ច្រើន​ប្រភេទ​តែ​ក្នុង​អត្ថបទ​នេះ​ខ្ញុំ​សូម​លើក​យក​​ឧទារហណ៍​អំពី​ប្រយោគ​ខ្លះ​​ជា​ពាក្យ​គន្លាស់​ហើយ បាន​​ក្លាយ​ជា​ពាក្យ​មួយ​ទៀត​ដែល​យើង​មិន​បាន​ដឹង​។

ការ​ប្រើ​ប្រាស់ វណ្ណយុត្តិ​ខ្មែរ​ និង​ ​ខណ្ឌ​សញ្ញា

khmer literature វណ្ណយុត្តិ គឺ​ជា​សញ្ញា​ទាំង​ឡាយ​ដែល​បង្កើត​ឡើង ដើម្បី​កែ​ប្រែ​ ផ្តួល​សំឡេង​ព្យញ្ជនៈ ឬ​ពាក្យ​ពេចន៍​ខ្លះ ឲ្យ​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​ប្រើ​ប្រាស់ ​ក្នុង​ភាសា​របស់​យើង ។

ជនជាតិ​ខ្មែរ​ចូល​ចិត្ត​ប្រើ​​ប្រាស់​ លេខ​​អារ៉ាប់ ច្រើន​ជាង​ លេខ​ខ្មែរ

khmer number តាំង​ពី​យូរ​មក​ហើយ ​ខ្មែរ​យើង​ប្រើ​លេខ ព្រម​ជា​មួយ​នឹង​ការ​បង្កើត​តួ​អក្សរ សម្រាប់​ចារឹក ​និង​កត់​ត្រា​​ហេតុ​ការណ៍​ផ្សេងៗ ។ លេខ​មាន​សារៈ​សំខាន់​ ជា​ពិសេស​ក្នុង​ការ​កត់​ត្រា​ចំនួន​លុយកាក់​ គោ​ក្របី ស្រែ​ភ្លឺ​ ខ្ញុំ​កំដរ... ។ កត់ត្រា អាយុ (ចំនួន​ឆ្នាំ) ដែល​ខ្លួន​រស់​នៅ​កត់​ត្រា​ចំនួន​ប្រាក់ ដែល​គេ​មក​ខ្ចី​បុល... ។

ភាសា​ចំនួន ១០ ដែល​ពិបាក​រៀន​ជាង​គេ​បំផុត

អត្ថបទ​នេះបង្ហាញ​អំពី​ភាសា​ចំនួន ១០​ដែល​ពិបាក​រៀន​ជាង​គេ​បំផុត​ក្នុង​ចំណោម​ភាសា​ទូទាំង​ពិភពលោក​។

យល់​ដឹង​អំពី​ពាក្យ​ «​យួន​» និង​ពាក្យ​ «​វៀត​ណាម​»

បើ​តាម​វចនា​នុក្រម​សម្ដេច​ជួន​ណាត​ អត្ថន័យ​ពាក្យ​យួន​ មាន​ន័យ​ថា​៖ ជាតិ​មនុស្ស​អ្នក​ដែន​តុងក័ង, ដែន​អណ្ណាម, ដែន​កូស័ងស៊ីន : យួន តុងក័ង, យួន​អណ្ណាម, យួន​កូស័ងស៊ីន; ពាក្យ​សាមញ្ញ​ច្រើន​ហៅ​យួន​តុងក័ង​ថា យួន​ហាណូយ, ហៅ​យួន​អណ្ណាម​ថា យួន​ហ្វេ, ហៅ​យួន​កូស័ងស៊ីន​ថា យួន​ព្រៃ​នគរ ។

ពាក្យ​ ក្មែរ និង ខ្មែរ ​ខុស​គ្នា​ត្រង់​ណា?

សម្រាប់​អ្នក​ដែល​ព្យាយាម​ស្វែង​យល់​អំពី​អក្សរ​ខ្មែរ​ទើប​ដឹង​ថា​ភាសា​ខ្មែរ​យើង​មាន​ភាព​ស្មុគស្មាញ​ណាស់ ទាំង​ការ​ប្រើ​ប្រាស់​ពាក្យ ទាំង​វេយ្យាករណ៍ សម្រាប់​ខ្ញុំ​ផ្ទាល់​មិន​មែន​ជា​អ្នក​ចេះ​ដឹង​ជ្រៅជ្រះ​ខាង​អក្សរ​សាស្ត្រ​អ្វី​ឡើយ ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​ការ​ពន្យល់ ឬ អាន​ការ​ពន្យល់​ពី​សំណាក់​អ្នក​ចេះ​ដឹង​ផ្នែក​អក្សរ​សាស្ត្រ​យ៉ាង​ណា​មិញ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ខ្ញុំ​បាន​ប្រទះ​ឃើញ​ទំព័រ​ប្លក់​មួយ​របស់ ងួន សុខ​ហ៊ាង គាត់​បាន​ប្រើ​ប្រាស់​ពាក្យ ខ្មែរ ទៅ​ជា ក្មែរ វិញ ខ្ញុំ​ដូច​ជា​មាន​ចម្ងល់​ខ្លះ​ៗ​ដែរ​ណាស់​ ដូចនេះ​ខ្ញុំ​ក៏​បាន​ចូល​ទៅ​សរសេរ ការ​ពិភាក្សា​ក្នុង​ទំព័រ​មិត្តលាភ ប៉ុន្តែ​គ្រប់​គ្នា​ភាគ​ច្រើន​សុទ្ធ​តែ​មិន​ច្បាស់​អំពី​បញ្ហា​នេះ​ដូច​គ្នា តែ​តាម​ការ​ស្មាន​ប្រហែល​ជា​បង​ប្អូន ខ្មែរ​សូរិន ដែល​បាន​ប្រើ​ប្រាស់​ពាក្យ​នេះ​ច្រើន​ជាង​។ ព្រោះ​តែ​មូល​ហេតុ​ខ្ញុំ​ក៏​បាន​សរសេរ​សំនួរ​ទៅ​កាន់​​កម្មវិធី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA ដើម្បី​អោយ​គេ​ជួយ​ស្វែង​រក​ចម្លើយ​មក​វិញ ប៉ុន្តែ​មិន​ដឹង​​ថា​គេ​អាច​ជួយ​បាន​ឬ អត់​ទេ? ខ្ញុំ​ក៏​បាន​សាក​ល្បង​វាយ​ពាក្យ​ថា ក្មែរ ទៅ​ក្នុង Google ដែរ សូម​មើល​រូប​ខាង​ក្រោម៖ ជា​លទ្ធផល​ដែល​បង្ហាញ​នោះ​គឺ​មាន​ការ​ពន្យល់​ដូច​ខាង​ក្រោម៖ ក្មែរ =កេរ+ម៉ែ = កេរ​មរតក​របស់​ម៉ែ ក/.

ភាសា​យួន​ពិបាក​ស្តាប់​ណាស់!

ខ្ញុំ​​បាន​ចូល​ទៅ​ញាំ​អាហា​រ​ក្នុង​ហាង​មួយ តែ​ខ្ញុំ​អត់​ចេះ​យួន​ទេ ចឹង​ខ្ញុំ​ក៏​បាន​និយាយ​ទៅ​កាន់​គេ​ថា Do you have any special food? នារី​រត់​តុ នោះ​បាន​ឆ្លើយ​វិញ​ថា៖ Yes ខ្ញុំ​បាន​សួរ​ទៀត​ថា What do you have?