ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

Category Archives: ដំណើរ​កម្សាន្ត

ធ្វើដំណើរ​ទៅលេង​មណ្ឌលគិរី​នា​ដើមឆ្នាំ ២០១៣

samday ks (5) ពួក​ខ្ញុំ​បាន​បបួលគ្នា​ទៅលេង​កម្សាន្ត​នៅ​ទីនោះ​រយៈពេល ២យប់ ៣ថ្ងៃ​ជាមួយ​មិត្តភក្តិ​យើង​បាន​ទៅលេង​ច្រើន​កន្លែង​ដូចជា អូ​ផ្លា​យ ចំការ​ស្ត្រ​ប​បឺ​រី ចំការ​ស្រល់ ទឹកជ្រោះ​ប៊ូ​ស្រា ភ្នំ​ដោះ​ក្រមុំ សមុទ្រ​ឈើ​

កម្មវិធី​ទេសចរណ៍​មាន​ប្រយោជន៍​របស់​​ចលនា​យុវជន​​ប្រើ​ប្រាស់ Facebook

កម្មវិធី​នេះ​យ​មិន​មែន​ជា​កម្មវិធី​បម្រើ​ផល​ប្រយោជន៍​បុគ្គល ស្ថាប័ន នយោបាយ ឬ អង្គការ​ណា​មួយ​ឡើយ គឺ​យើង​ធ្វើ​ទាំង​អស់​គ្នា​ដោយ​ស្ម័គ្រ​ចិត្ត​តែ​ប៉ុណ្ណោះ។

តោះ! សូម​មើល​ក្រុម​តន្ត្រី​ក្រោម​ដើម​ដូង​ល្បី​តែ​គ្នា​ឯង (មាន​វីដេអូ)

ក្រុម​ភ្លេង​ខ្ញុំ​មាន​ធុងបាស់ ៣, ហ្គីតា​សាំ​ ១, ហ្គីតា សូឡូ ១​, ហ្គីតា​បាស់ ១ និង​មាន​ឧបករណ៍ Mix សំលេង​សម្រាប់​យក​មក​វាយ​ជា​ចង្វាក់​ស្គរ​ផង​ដែរ។​

ទិដ្ឋភាព​ទៅ​លេង​នៅ​អតីត​ដែល​ជា​កន្លែង​របស់​ «ស្ដេច​កន»

​​កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​២០១២ ខ្ញុំ​បាន​ទៅ​លេង​នៅ​ទី​នោះ​ដើម្បី​មើល​ទិដ្ឋភាព​ខ្លះ​ៗ និង​ស្វែង​យល់​អំពី​ប្រវត្តិសាស្ត្រ​ផង​ដែរ ​តាម​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​តាម​សៀវភៅ​ប្រវត្តិសាស្ត្រ និង សំដី​របស់​មគ្គុទេស្ទ​ ខ្ញុំ​ដឹង​ខ្លះ​ៗ​ថា​ ព្រះបាទ​ស្រី​សេដ្ឋា ព្រះ​ស្ដេច កន គឺ​ជា​ស្ដេច​ខ្មែរ​មួយ​អង្គ​សោយ​រាជ្យ​នៅ​រាជធានី​ស្រឡប់​​ពិជ័យ​ព្រៃនគរ ចាប់​តាំង​ពី​គ្រឹះ​សករាជ ១៥១២ រហូត​ដល់​គ្រឹះ​សករាជ ១៥២៥ បច្ចុប្បន្ន​រាជធានី​នេះ​មាន​ភូមិសាស្ត្រ​ស្ថិត​ក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម។ ខ្ញុំ​បាន​ឃើញ​រូប​សំណាក​ស្តេច កន ដែល​គេ​លើក​តម្កល់​ដាក់​លើ​កំផែង មាន​ជិះ​លើ​ខ្នង​សេះ ដៃ​កាន់​ធ្នូ​បាញ់​ចេញ​គ្រាប់​ព្រួញ ៧​គ្រាប់ មាន​បណ្ដោយ​ខ្លួន​សេះ​ប្រវែង ២,៩​ម៉ែត្រ មាន​កម្ពស់ ៣,៣​ម៉ែត្រ។ ស្តេច កន គឺ​ជា​អង្គ​ក្សត្រ​ដែល​មាន​បុណ្យ​បារមី មាន​ទឹក​ចិត្ត​ក្លាហាន មាន​ថ្វី​ដៃ​គ្មាន​គូ​ប្រៀប និង​មាន​ប្រាជ្ញា​ភ្លឺ​ថ្លា​មោះមុត។ ក្នុង​ព្រះរាជ​កិច្ច​ដឹក​នាំ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​វិស័យ​វប្បធម៌ សេដ្ឋកិច្ច សង្គមកិច្ច មាន​ការ​អភិវឌ្ឍ​ក្រៃលែង

ដំណើរ​កម្សាន្ត​មក​កាន់​ខេត្ត​មណ្ឌល​គិរី​រយៈ​ពេល​ ២​យប់ ៣​ថ្ងៃ​

នៅ​ដើម​ឆ្នាំ ២០១២ នេះ​​គឺ​ក្នុង​ដើម​​ខែ​​មករា ចំ​ថ្ងៃ​បុណ្យ​ជាតិ ៧​មករា ខ្ញុំ​បាន​ឈប់​សម្រាក​ពី​ការងារ​រយៈ​ពេល​៣​ថ្ងៃ ហើយ​ក៏​​ទៅ​លេង​នៅ​ឯ​ខេត្ត​មណ្ឌល​គិរី​តែ​ម្ដង​​។ ការ​ធ្វើ​ដំណើរ​​ចេញ​ពី​ភ្នំពេញ​ទៅ នៅ​ព្រឹក​ម៉ោង ៥​កន្លះ​ភ្លឺ​ ខ្ញុំ​ចាប់​ផ្ដើម​ចេញ​ដំណើរ​​ឆ្ពោះ​ទៅ​កាន់​តំបន់​ទេសចរណ៍​ភូមិ​ភាគ​ឥសាន្ត​នៅ​ខេត្ត​មណ្ឌល​គិរី ដើម្បី​គយ​គន់​​ទេសភាព​ព្រៃ​ព្រឹក្សា ជ្រោះ ជ្រលង​ដង​អូរ​ នៅ​តាម​ផ្លូវ​សំបូរ​ទៅ​ដោយ​ចម្ការ​ស្លារ ចម្ការ​កៅស៊ូ និង​ចម្ការ​ស្វាយ​ចន្ទី​​ដ៏​ល្អ​ប្រណិត​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ចាម​។ ហើយ​ក៏​ចូល​ទស្សនា​រមណីដ្ឋាន ប្រវត្តិសាស្ត្រ​នគរបាជ័យ ដែល​ជា​កន្លែង​កសាង​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័្​ទី​៧​ ក្រោយ​មក​ក៏​ទៅ​លេង​នៅ អតីត​ប្រាសាទ​ដែល​ជា​កន្លែង​របស់​ ស្ដេច កន ។ លុះ​មក​ដល់​ថ្ងៃ ត្រង់​ម៉ោង​ប្រហែល​ជា ១២​ ក៏​ចូល​ត្រឹម​ខេត្ត​ក្រចេះ​ដើម្បី​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​នៅ​ម្ដុំ ស្រុក​ស្នួល​។

ទិដ្ឋភាព​ដើរ​លេង​ សម្រាប់​ចុង​ឆ្នាំ ២០១១

ជា​ធម្មតា​រៀង​រាល់​ឆ្នាំ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់ មិន​ថា​ខ្មែរ ឬ​បរទេស​នោះ​ទេ តែង​មាន​ដំណើរ​កម្សាន្ត​រៀងៗ​ខ្លួន​នៅ​តាម​រមណីយដ្ឋាន ឬ​តាម​កន្លែង​ផ្សេង​ៗ​ទៅ​តាម​ចំណូល​ចិត្ត​របស់​ពួក​គេ​​។ ចំណែក​ខ្ញុំ​វិញ​​ក៏​មាន​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែរ សម្រាប់​ចែក​រំលែក​អំពី​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ក្នុង​ឆ្នាំ​ចាស់ ២០១១ ដែល​កន្លង​ផុត​ទៅ​នេះ​។ ​ចាប់​ពី​ថ្ងៃ​ទី ២៦ ដល់​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ​២០១១ ខ្ញុំ​បាន​ទៅ​លេង​នៅ​ឯ​ខេត្ត​សៀម​រាប​រយៈ​ពេល​ ៣​យប់​បួន​ថ្ងៃ ដោយ​បាន​​ធ្វើ​ដំណើរ​ទៅ​លេង​ដំបន់​រមណីយដ្ឋាន​ផ្សេង​ៗ​ដូច​ជា​ប្រាសាទ​បុរាណ​ជា​ដើម​។ ការ​ធ្វើ​ដំណើរ​គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៦​ព្រឹក​ម៉ោង ៩​កន្លះ ទៅ​ដល់​​ក្រុង​សៀមរាប​នា​ម៉ោង​ប្រហែល​ជា ៣​រសៀល ក៏​ចូល​សម្រាក​នៅ​សណ្ឋាគារ តាន់​កង​។ តម្លៃ​និង​សេវា​កម្ម​គឺ​​រម​សម​រម្យ មិន​ថ្លៃ​ហើយ​ក៏​មិន​ថោក​ពេក​ដែរ គឺ​១​បន្ទប់​១ ដែល​មាន​គ្រែ​២ និង​ម៉ាស៊ីន​ត្រជាក់​ ១៨ដុល្លារ​ ហើយ​មាន​​ផ្ដល់​ជូន​នូវ​ អាហារ​ពេល​ព្រឹក​បែប បូហ្វេ ដោយ​ឥត​គិត​ថ្លៃ​។

update: ដំណើរ​កម្សាន្ត​ទៅ​កំពង់សោម​ជាមួយ​ក្រុម​យុវជន​ BCC

កាល​ពី​ថ្ងៃ​សុក្រ​ទី ២៥ ខែ​​វិច្ឆិការ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ​។ នៅ​ក្នុង​​មជ្ឈមណ្ឌល BCC ដែល​ពាក្យ​ពេញ​គឺ Breakthrough Center Cambodia បាន​ធ្វើ​ក្រុម​យុវជន​ស្នូល​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​កំពង់សោម​ដោយ​​ក្នុង​នោះ​ខ្ញុំ​ក៏​ជា​យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​នៅ BCC នេះ​ដែរ​ព្រោះ​ខ្ញុំ​គឺ​ជា​ក្រុម​ភ្លេង​។ យុវជន​ដែល​បាន​ចេញ​ទៅ​ទាំង​អស់​មាន​ចំនួន ១២​នាក់ និង​បាន​ធ្វើ​ដំណើរ​ដោយ​រថយន្ត Starex ១២​កៅអី​? ចាប់​ផ្ដើម​ចេញ​ដំណើរ​នៅ​វេលា​ម៉ោង ២​រសៀល ប៉ុន្តែ​ខ្ញុំ​បាន​ទៅ​មុន​គេ​តែ​ម្នាក់​ឯង​តាំង​ពី​ម៉ោង ៩​ព្រឹក​មក​ម្លេះ​។ ព្រោះ​មាន​ធុរៈ​ត្រូវ​ទៅ​មុន​។

ព្រឹត្តិការណ៍​បុណ្យ​អុំទូក​ឆ្នាំ ២០១១ ដ៏​សោះ​កក្រោះ​របស់​ខ្ញុំ

ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​ (​2011) ត្រូវ​បាន​លប់​ចោល​​​ដោយ​ព្រោះ​ហេតុ​ផល​​តែ​មួយ​គត់​គឺ កាត់​បន្ថយ​ប្រាក់​ចំណាយ​សម្រាប់​ពិធី​នេះ ហើយ​ត្រូវ​​បង្វែរ​ទៅ​ជួយ​​ប្រជា​ជន​ខ្មែរ​​​នៅ​តាម​ខេត្ត​នានា​ដែល​កំពុង​ទទួល​រង​នូវ​​គ្រោះ​ទឹក​ជំនន់​។ ដោយ​ឡែក​សម្រាប់​ព្រឹត្តិការណ៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ដូច​ជា​សោះ​កក្រោះ​ណាស់ ព្រោះ​មិន​បាន​ដើរ​លេង​ក្នុង​ពិធី​នោះ​ទេ​តែ​បាន​ជួប​ជុំ​មិត្ត​ភក្តិ​តិច​តួច​ក្រៅ​ផ្លូ​វ​ការ​។​ ថ្ងៃ​ទី​១៖ មិន​បាន​ទៅ​ណា​ទាំង​អស់​គឺ​សម្ងំ​នៅ​ផ្ទះ ឬ​ចេញ​ទៅ​អង្គុយ​ញាំ​អាហារ ផឹក​កាហ្វេ លេង​អិនធឺណិត​សឹង​តែ​មួយ​ថ្ងៃ​វាល់​ល្ងាច​ទៅ​ហើយ​។ លុះ​ដល់​​ល្ងាច​ម៉ោង​ប្រហែល​ជា ៤​​ក៏​ជិះ​ម៉ូតូ​ក្រវែល​នៅ​ម្ដុំ​វត្ត​ភ្នំ​ឃើញ​ថា​ គ្មាន​អ្វី​ពិសេស​​ទេ ព្រោះ​តាម​ធម្មតា​ជា​រៀងរាល់​ឆ្នាំ​នៅ​វត្ត​ភ្នំ​គឺ​មាន​មនុស្ស​អូរអរ​ណាស់ ហើយ​មាន​កម្មវិធី​ប្លែកៗ សប្បាយៗ​ជា​ច្រើន តែ​ឆ្នាំ​នេះ មិន​សូវ​ឃើញ​មាន​អ្នក​ណា​ដើរ​លេង​នៅ​ម្ដុំ​នោះ​ឡើយ​ មាន​កម្មវិធិ​​ប្រគុំ​តន្ត្រី​ពីបី កន្លែង​ដែរ​នៅ​ជុំ​វិញ​​វត្ត​ភ្នំ តែ​មាន​តែ​ក្រុម​​តន្រ្តី ប៉ុន្តែ​គ្មាន​អ្នក​ទស្សនា ហា​ហា​ហា មាន​ដែរ​ប្រហែល​ជា ១០​​-​២០​​នាក់​​អី​ហ្នឹង​។ ​​ ​ថ្ងៃ​ទី​២​៖ មិន​បាន​ដើរ​លេង​ក្នុង​ពិធី​នេះ​ទេ តែ​បាន​​ចុះ​ទៅ​លេង​នៅ​ចំការ​ដូង​ជា​មួយ​មិត្ត​ភក្តិ​ដែល​ជា​ក្រុម​ភ្លេង​ជាមួយ​គ្នា ដោយ​មាន​តែ​ហ្គីតា​មួយ​ដើម​​តែ​ប៉ុណ្ណោះ​។ ទៅ​ដល់​នោះ​​ក៏​មិន​បាន​ធ្វើ​​អ្វី​ពិសេស​ដែរ បាន​ត្រឹម​នាំ​គ្នា​ច្រៀង​ខារាអូខេ នៅ​ក្នុង​ផ្ទះ​របស់​មិត្ត​ភក្តិ ​និង​ដើរ​លេង​តាម​វាល​​ស្រែ​ មើល​ទិដ្ឋភាព​ស្រុក​ជន​បទ​អី​ប៉ុណ្ណឹង​ឯង​។ ​ថ្ងៃ​ទី​៣​៖ ជួប​ជុំ​ជា​មួយ​ អ្នក​ម្ដាយ

រូប​ថត​៖ ទៅ​មើល​បាល់​ទាត់​រវាង ខ្មែរ​-​នេប៉ាល់ នៅ​ស្ដាត​អូឡាំពិក​

កាល​ពី​លើក​មុន​ខ្ញុំ​រួម​ទាំ​មិត្ត​ភក្តិ​មួ​យ​ចំនួន​ដែល​មក​ពី Google+ និង Facebook តែ​ភាគ​ច្រើន​សុទ្ធ​តែ​បង​ប្អូន​អ្នក​ប្រើ​ប្រាស់​ប្លក់ Wordpress នេះ ក៏​ណាត់​គ្នា​ដើម្បី​ទៅ​មើល​ការប្រកួត​បាល់​ទាល់​រវាង​ក្រុម​ជម្រើស​ជាតិ​ខ្មែរ ជាមួយ​ក្រុម​ជម្រើស​ជាតិ​មក​ពី នេប៉ាល់​។ ហេតុ​តែ​ចង់​ចូល​រួម​មើល​ និង​គាំ​ទ្រ​ដល់​កីឡាករ​ខ្មែរ ខ្ញុំ​សុខ​ចិត្ត​គេច​សាលា​ថ្នាក់​រៀន​ភាសា​ជប៉ុន​មួយ​ល្ងាច​! ចេញ​ពី​ធ្វើ​ការ​ភ្លាម​ប្រញាប់​ប្រញាល់​ស្ទុះ​ទៅផ្ទះ​ផ្លាស់​ខោ​អាវ និង​បន្ត​​ដំណើរ​ទៅ ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ជួប​ជុំ​គ្នា​មើល​បាល់​។

សកម្មភាព​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១១​

គិត​ៗ​ទៅ ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ក៏​ដូច​ឆ្នាំ​ណា​ដែរ សឹង​តែ​​ក្លាយ​ទៅ​ជា​ទម្លាប់​ដ៏​សាំញាំ​របស់​ខ្ញុំ​ទៅហើយ​ព្រោះ ថា​ លើក​នេះ​ដូច​ជា​មិន​មាន​អ្វី​ប្លែក​ធំដុំ​នោះ​ទេ កាល​ពី​ឆ្នាំ​ទៅ (​២០១០) ខ្ញុំ​មិន​បាន​ទៅ​លេង​ស្រុក​កំណើត ហើយ​ក៏​មិន​បាន​ទៅ​ណា​ឆ្ងាយ​ៗ​ដូច​គេ​ឯង​​ឡើយ​។ ដោយ​ឡែក​ឆ្នាំ​នេះ​ក៏​គ្មាន​អី​ខុស​គ្នា​ជាមួយ​ឆ្នាំ​មុន​ដែរ​ ព្រោះ​ស្រុក​កំណើត​ក៏​មិន​បាន​ទៅ ដើរ​លេង​នៅ​តាម​រមណីយដ្ឋាន​នា​នា ក៏​មិន​បាន​។ នៅ​កន្លែង​ធ្វើ​ការ​ខ្ញុំ គេ​អនុញ្ញាតិ​អោយ​ឈប់​សម្រាក​ចាប់​ពី​ថ្ងៃ​ទី ២៣/០៩​/​២០១១ ដល់​ថ្ងៃ​ទី ០៣/​០៩/២០១១ ទើប​ចូល​ធ្វើ​ការ​វិញ​សរុប​ទៅ​គឺ​១០​ថ្ងៃ​ឯណោះ​។

ដំណើរ​កម្សាន្ត​​ទៅ​កំពង់សោម និង​ពិនិត្យ​មើល​ឈ្មោះ​បោះ​ឆ្នោត

ខ្ញុំ​ទើប​តែ​ត្រឡប់​មក​ពី​កំពង់សោម​ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ​កាល​ពី​ម្សិល​មិញ (​ថ្ងៃ​ទី ១៦​-​០៩​២០១១) ​។ ខ្ញុំ​បាន​ទៅ​ដើរ​លេង​​សួរ​សុខ​ទុក្ខ​បង​ប្អូន មិត្ត​ភក្តិ​ ប៉ុន្តែ​​មូលហេតុ​ចម្បង​របស់​ខ្ញុំ​គឺ បំពេញ​ភារកិច្ច​ជា​ប្រជាជន​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​កាតព្វកិច្ច​ ដែល​​អាច​មាន​សិទ្ធ​ក្នុង​ការ​ជ្រើស​រើស​ថ្នាក់​ដឹក​របស់​ខ្លួន​ ហេ​ហេ​ហេ​។ ដូច​នេះ​ខ្ញុំ​ដាច់​ខាត​ត្រូវ​តែ​ទៅ​ជា​កំហិត​។

មាន​គេ​ថត​រូប​ខ្ញុំ​​​ហើយ​ដាក់​តាំង​នៅ​ភូមិ​វប្បធម៌​ក្នុង​ក្រុង​សៀម​រាប​

ខណៈ​ពេល​​មួយ​ដែល​​ខ្ញុំ​កំពុង​តែ​ដើរ​ចុះ​ឡើង​ៗ​រក​ចូល​បន្ទប់​ទឹក​ស្រាប់​តែ​មាន យុវជន​ម្នាក់​មាន​កាន់​ កាមេរ៉ា​ជាប់​នឹង​ដៃ​បាន​ស្រែក​ហៅ​ខ្ញុំ អ្ហេ..​បង​ប្រុស! ពេល​នោះ​ខ្ញុំ​ងាក​មើល​​ទៅ​គាត់​ស្រាប់​​គាត់​បាន​ចុច​ថត​រូប​ខ្ញុំ​ក្រឹបៗ ហើយ​និយាយ​ថា​អគុណ​បង​ប្រុស! ខ្ញុំ​គ្រាន់​តែ​ចង់​ថត​រូប​បង​តែ​ប៉ុណ្ណោះ ការងារ​ខ្ញុំ​គឺ​ថត​រូប​អ្នក​ទស្សនា​នៅ​ទី​នេះ​! ខ្ញុំ​ឆ្ងល់​ក៏​មិន​បាន​និយាយ​អ្វី​ដែរ ញញឹម​ហើយ​ក៏​ដើរ​ចូល​​ក្នុង​បន្ទប់​ទឹក ពេល​ចេញ​ពី​បន្ទប់​ទឹក​វិញ មិន​បាន ៥​​នាទី​ផង ស្រាប់​តែ​បុគ្គលិក​នៅ​ក្នុង​ភូមវប្បធម៌​នោះ បាន​ដើរ​មក​ក្បែរ​ខ្ញុំ​ហើយ​បង្ហាញ​រូប​ថត​ខ្ញុំ​ដែល​មាន​ជាប់​នៅ​ក្នុង ស៊ុម​យ៉ាង​ស្អាត រួច​និយាយ​ថា​៖ បង​ប្រុស​ជួយ​ទិញ វត្ថុ​អនុស្សាវរីយ៍​នេះ​មួយ​ទៅ! រូប​នេះ​ស្អាត​ណាស់! ជួយ​ទិញ​មួយ​ទៅ​​បង ​បើ​បង​មិន​ទិញ​ក៏​មិន​​អី​ដែរ តែ​ខ្ញុំ​គ្រាន់​តែ​បង្ហាញ​បង​តែ​ប៉ុណ្ណោះ​។