ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

Category Archives: អ្នក​ផ្ទុក​មេរោគ​អេដស៍

នារី​ព្រហ្មចារី​​​អាយុ ១៩​ឆ្នាំ ដែល​​​​​ផ្ទុក​មេរោគ​អេដស៍​នៅ​ស្រុក​ខ្មែរ​មាន​ច្រើន

សូមការពារ​ខ្លួន​ពី​មេរោគ​អេដស៍ ហេតុ​អ្វី​ក៏​នារី​ព្រហ្មចារី​មាន​ផ្ទុក​មេរោគ​អេដស៍​ ពិត​មែន​ហើយ ដំបូង​ខ្ញុំ​រំឭក​ឡើង​វិញ​អំពី​មេរោគ​អេដស៍​ជា​មុន​សិន​ថា ការ​ចម្លង​​មាន​តែ ៣​ករណី​តែ​ប៉ុណ្ណោះ​។

​​​បង​ស្រី​ម្នាក់​​ផ្ទុក​មេរោគ​អេដស៍​​​ដែល​​​​​​​រស់​នៅ​ក្នុង​គុក​​ទាំង​លំបាក​

គាត់​បាន​ផ្ទុក​មេរោគ​អេដស៍​ច្រើន​ឆ្នាំ​​ ហើយ​បាន​ទិញ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​​ជា​លក្ខណៈ​សេវា​ឯកជន ប៉ុន្តែ​ដោយ​សារ​តែ​តម្លៃ​ថ្លៃ​ពេក​ ​ពុំ​មាន​លទ្ធភាព​បន្ត​បាន ក៏​ប្ដូរ​មក​ព្យាបាល​​តាម​សេវា​ថ្នាក់​ជាតិ​​វិញ​ម្ដង​ ​(​សេវា​ឥត​គិត​ថ្លៃ​) ។ ​ថ្ងៃ​​ទី ១០​-​​០៦​-​២០១០ គាត់​បាន​ចូល​មក​ព្យាបាល​នៅ​​​សេវា​ផ្ដល់​ឱសថ​​ថ្នាំ​ពន្យារ​​​​ជីវិត​។

បើ​អ្នក​​ផ្ទុក​មេរោគ​អេដស៍! គេ​នឹង​រង​គ្រោះ​ដោយ​សារ​អ្នក!

ករណី​សិក្សារ​លើ​​អ្នក​ផ្ទុក​មេរោគ​អេដស៍ រៀប​ចំ​ដោយ​៖ កែវ សាម៉ាឌី ———————————— អតិថិជន​ជា​ស្ដ្រី​ម្នាក់​មាន​អាយុ ៤១ ឆ្នាំ​មាន​ទីលំនៅ​រស់នៅ​ជាមួយ​បង ស្រី ក្នុង​សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​​ឬ​ស្សី​កែវ ក្រុងភ្នំពេញ។ កាលពីមុន​គាត់​បាន​ប្រកបមុខរបរ​លក់​បាយ​នៅ​ជិត​វត្ដ​ភ្នំ ប៉ុន្ដែ​ដោយ​ចំ​កន្លែង​នោះ​ត្រូវគេ អភិវឌ្ឍ​ន៏​ជា​រម្យ​ណី​យ​ដ្ឋា​ន គាត់​ក៏​មករ​ស់ នៅ​ជា មួយ​បងស្រី​បណ្ដោះអាសន្ន​សិន។ គាត់​មានកូន ៥ នាក់​នៅក្នុង​បន្ទុក​ហើយ​ប្ដី​របស់​គាត់​ជា បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​មួយ​នា ទីក្រុង​ភ្នំពេញ​ដែរ ហើយ​គាត់​គ្មាន​ម្ដាយ​ឪពុក ទេ។ ដោយសារតែ​កន្លងមក​ប្ដី​របស់​គាត់​​ធ្លា​ប់​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​មេម៉ាយ ម្នា​ក់​កូន ១ ហើយ​មាន​ផ្ទុកមេរោគ​អេដស៍​នោះ។ គាត់​បាន​ជួប​អ្នកផ្ដល់​ប្រឹក្សា​មុន​ធ្វើតេស្ដ​ឈាម នៅ​សេវា VCCT ពេលនោះ​គាត់ បាន រៀបរាប់​ពី​ប្រ​វ​ត្ដិ​ខ្លះ​ៗ​របស់​គាត់​​និង​ប្ដី​ថា តាំងពី​គាត់​រៀបការ​មក​តែងតែ​ជួប​នូវ​ភាព​រកាំ រ​កូ​ស​ពុំ​សូវ​មាន​ថ្ងៃ​ណា​ខាន​ទេ ហើយដោយ បាន​ដឹង​ថា​ប្ដី របស់​គាត់​ទៅ​ស្រលាញ់

ផ្ទុក​មេរោគ​អេដស៍ ហើយ​​ជំពាក់​បំណុល និង​ធ្លាក់​ខ្លួន​ឈឺ

ជា​ញឹកញាប់​ខ្ញុំ​តែង​តែ​សរសេរ​អត្ថបទ ករណី​សិក្សា អំពី​បញ្ហា​របស់​មនុស្ស​ដែល​ផ្ទុក មេរោគ​អេដស៍ ហើយ​​លើ​នេះ ខ្ញុំ​ក៏​សូម​លើក​យក​ករណី​សិក្សា​មួយ​​ទៀត​​ដែល​និយាយ​អំពី​ ស្ត្រី​ម្នាក់​ (​សុំ​លាក់​ឈ្មោះ​) មាន​អាយុ ៥០ ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ ពាម សង្កាត់​ព្រៃ សរ ខណ្ឌ​ដង្កោ រាជ​ធានី ភ្នំពេញ ។ ហើយ​​គាត់​ធ្លាប់​មាន​ប្ដី ២​ដង​មក​ហើយ​​។ -​ប្ដី ទី​១ បាន​រៀបការ​នៅ​ឆ្នាំ ១៩៧៩ (​សម័យ​នោះ​មិន​មាន​ធ្វើ​តេស្តឈាម​រក​មេរោគ​អេដស៍ ទេ) ។ មាន​កូន​ ៥​នាក់ ប្រុស​១ ស្រី​៤ ។ កូន​គាត់​ទាំង​​៥​នាក់ ​មិន​បាន​ធ្វើ​តេស្តឈាម​រក​មេរោគ​អេដស៍​ទេ​ ពួក​គេ​ធំៗ មាន​ប្ដី​ មាន​ប្រពន្ធ​អស់​ហើយ សល់​តែ កូន​ស្រី​ទី​៥

កុមារ​កំព្រា​ហើយ​ផ្ទុក​មេរោគ​អេដស៍

សូម​លោក​អ្នក​គិត​ពិចារណា​​​ទៅ​លើ​​ករណី​សិក្សា​ដែល​រាប់​អំពី​បញ្ហា និង​ផល​វិបាក​របស់​អ្នក​ផ្ទុក​មេរោគ​អេដស៍ ដើម្បី​យក​មក​ធ្វើ​​ជា​គំរូ​ដើម្បី​ជៀសវាង​ខ្លួន​អ្នក​កុំឲ្យ​​​ឆ្លង​មេរោគ​អេដស៍​ចូល​ក្នុង​សង្គម​រស់​​នៅ​របស់​លោក​អ្នក​។ អត្ថបទ​ខាង​ក្រោម​គឺ​ករណី​សិក្សា​ដែល​​ជា​ជីវិត​ពិត​របស់​អ្នក​ដែល​​កំពុង​តែ​រស់​នៅ​ជាមួយ​មេរោគ​អេដស៍ ហើយ​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​។ កុមារា ម្នាក់ មាន អាយុ ១០ ឆ្នាំ មាន ស្រុក កំណើត ខេត្ត កណ្តាល កំព្រា ឪពុក ហើយ មាន បងប្អូន ចំនួន​២​នាក់ សុទ្ធ​តែ​ប្រុស។ បង​ទី១​អាយុ ១១​ឆ្នាំ​ពុំ​មាន​ផ្ទុក​មេរោគ​អេដស៍​ទេ ហើយ ទី២​គឺ​កុមារ​នេះ​ផ្ទាល់​​តែ​ម្ដង។ ឪពុក​កុមារ​បាន​ស្លាប់​តាំង​ពីឆ្នាំ​២០០១ដោយ​មេរោគ​អេដស៍​ហើយ​លក់​ដីធ្លីមើល​ជម្ងឺ​អស់​រួច​សម្រេច​ចិត្ត​ជួល​ផ្ទះ​នៅ​ភ្នំពេញ ក្នុង​តម្លៃ ២៩​ដុល្លារ​ដើម្បី​រក​ស៊ី​លក់​ដូរ​បន្តិច​បន្តួច តែ​លក់​ពុំ​សូវ​ដាច់ក៏​ត្រឡប់​ទៅ​ស្នាក់​នៅ​ជា​មួយ​ប្អូន​ប្រុស​ឯ​ខេត្ត​កណ្តាល​វិញ។ នៅថ្ងៃទី​១០/០៩/០៧ ម្តាយ​និង​កូន​បាន​ទៅ​ធ្វើ​​តេស្តឈាម​ដោយ​កូន​ចេះ​តែ​មាន​អាការៈ​ក្តៅ​ខ្លួន រាគ​និង​អំបៅ​អំបែក​ពុំ​បាត់។ នៅ​សេវា​ធ្វើតេស្ត​ឈាម​ទួល​គោក​ហើយ​លទ្ធផល​បញ្ជាក់​ថា​មាន​ផ្ទុក​មេរោគ​អេដស៍ ម្តាយ​និង​កូន​ក៏​បាន​ចូល​ព្យាបាល​នៅ​សេវា​បើ​កថ្នាំ​ពន្យារ​ជីវិត នៅថ្ងៃទី ១២/០៩/០៧ ពេល​នោះ​កុមារ​មាន CD=៦%