Category Archives: អំពីអេដស៏
ប្រវត្តិស្រោមអនាម័យ និងអត្ថប្រយោជន៍របស់វា
វត្ថុនេះធ្វើអោយអ្នកមានទំនុកចិត្ត គ្មានអ្វីគួរអៀនខ្មាសនឹងនិយាយ ឬ យកតាមខ្លួនទេ ត្រូវតែពាក់វាគ្រប់រដូវមិនថាខែប្រាំង ខែវស្សា ថ្ងៃឬយប់ឡើយ
ចំណេះដឹងសម្រាប់ ក្រុមបុរសស្រលាញ់បុរស
MSM ជាពាក្យកាត់ដែលមានន័យថា បុរសដែលស្រឡាញ់បុរសភេទដូចគ្នា គឺសំដៅទៅលើ មនុស្សដែលមានភេទជាប្រុស តាមផ្នែកជីវសាស្ត្រ មានទំនាក់ទំនងភេទជាមួយមនុស្ស ភេទប្រុសដូចគ្នា តាមផ្នែកជីវសាស្ត្រដែរ តែពួកគេពុំបានពិចារណាថា ពួកគេ ជាពពួកមនុស្សរួមភេទជាមួយភេទដូចគ្នា ឬ ជាក្រុមខ្ទើយទេ (Gay)
ការប្រឈមមុខរបស់យុវវ័យជាមួយមេរោគអេដស៍
ការឆ្លងរីករាលដាលនៃមេរោគអេដស៍គឺមានកត្តាច្រើនយ៉ាង ប៉ុន្តែពេលនេះខ្ញុំសូមលើកយកចំណុចខ្លះៗ ដែលនិយាយតែចំណុចគួរយល់ដឹងខ្លះៗប៉ុណ្ណោះសម្រាប់យុវវ័យក្នុងសង្គមខ្មែរ។
សេវាបង្ការការចម្លងមេរោគអេដស៍ពីម្ដាយទៅកូន-PMTCT
ខ្ញុំសូមលើកយកចំណុចពិសេសៗជាច្រើនទៀតដែលស្ដីអំពី សេវាបង្ការការចម្លងមេរោគអេដស៍ពីម្ដាយទៅកូនដែលហៅកាត់ថា PMTCT (Prevention of Mother to Child Transmission) ។ នៅក្នុងប្រទេសកម្ពុជាមានចំនួនកុមារកើតរស់ដែលបានប្រមាណនៅឆ្នាំ២០០៥មានចំនួន ៤៦៥,០០០ ហើយគេក៏ប៉ាន់ប្រមាណផងដែរថាមានទារក ទើបនឹងកើតប្រមាណពី ៩,០០០ ទៅ ១០,០០០នាក់។
ស្រោមអនាម័យសម្រាប់មនុស្សខ្ទើយ
ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំធ្វើការតែងជួបប្រទះជាមួយអ្នកដែលផ្ទុកមេរោគអេដស៍ ដូចនេះហើយខ្ញុំក៏បានឃើញផ្ទាល់អំពីករណីផ្សេងៗគ្នាដែលពាក់ព័ន្ធទៅនឹងមេរោគអេដស៍
យើងទាំងអស់គ្នាគួរតែទៅធ្វើតេស្តឈាម
សម្រាប់ឆ្នាំ២០១១ យើងនឹងមានផែនការជំរុញឲ្យប្រជាពលរដ្ឋយើង មកធ្វើតេស្តឈាមនៅមណ្ឌលផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមដោយស្ម័គ្រចិត្តឲ្យបាន ៧៥០០០០នាក់ ហើយ
ច្បាប់ខ្លះៗដែលនិយាយអំពីអេដស៍
មានប្រជាជនរាប់ម៉ឺននាក់ឯណោះដែលទទួលរងគ្រោះដោយសារជំងឺនេះ ជារឿយៗខ្ញុំតែងសរសេរអត្ថបទដែលនិយាយទាក់អំពីបញ្ហាផ្សេងៗដែលពាក់ព័ន្ធនិងមេរោគអេដស៍ ហើយពេលនេះផងដែរដើម្បីជាចំណេះដឹង ឬបទពិសោធន៍ខ្ញុំសូមបង្ហាញអំពីច្បាប់ដែលស្ដីអំពីការរើសអើង និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ដែលត្រូវបានអនុមតិដោយរដ្ឋសភាជាតិ ក្នុង ខែមិថុនា ឆ្នាំ២០០២ ។
សេវាបើកថ្នាំពន្យារអេដស៍នៅកន្លែងណា?
ប្រសិនបើយើងដឹងខ្លួនថាបានឆ្លងមេរោគអេដស៍យើងត្រូវធ្វើម៉េចទៀត? គឺត្រូវទទួលសេវាបើកថ្នាំពន្យារជីវិត និយាយដល់ចំណុចនេះអ្នកច្បាស់ជាមិនទាន់ប្រាកដទេថា ត្រូវបើកថ្នាំពន្យារជីវិតនៅកន្លែងណាខ្លះ? ដូចនេះដើម្បីឲ្យបានដឹងកាន់តែច្បាស់ខ្ញុំសូមបង្ហាញឈ្មោះកន្លែងបើកថ្នាំពន្យារជីវិត ដែលមានតាមដំបន់នានាក្នុងប្រទេសកម្ពុជា សូមមើលខាងក្រោម៖
ការប្រើឱសថប្រឆាំងមេរោគអេដស៍
។ មានអ្នកជំងឺអេដស៍ ប្រមាណ ២៥,០០០ នាក់ ក្នុងនោះមានកុមារចំនួន ៣០០០នាក់ ដែលត្រូវបានព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។ រហូតដល់ ខែធ្នូ ឆ្នាំ២០០៦ មានអ្នកជំងឺអេដស៍ប្រមាណ ២០,១៣១ ក្នុងនោះមានកុមារ ១,៧៨៧ នាក់ ហើយដែលបានទទួលឱសថប្រឆាំងមេរោគអេដស៍។
សំនួរដែលគេសួរខ្ញុំអំពីអេដស៍
ឥឡូវនេះដោយសារតែ ឃើញថា សំនួរមួយចំនួនរបស់បុរសម្នាក់ (សុំលាក់ឈ្មោះ) សុទ្ធតែ ជាសំនួរល្អៗ និងមានប្រយោជន៍ នោះខ្ញុំសូមយកមកចុះផ្សាយក្នុងទំព័ររបស់ខ្ញុំ ដែលមានដូចខាងក្រោម៖
ស្ថិតិអំពីចំនួនអ្នកផ្ទុកមេរោគអេដស៍ 2009
សម្រាប់ប្រជាជនខ្មែរទាំងគួមានការប្រុងប្រយ័ត្នហើយ ត្រូវចេះការពារខ្លួនអ្នកកុំឲ្យឆ្លងមេរោគអេដស៍ឲ្យសោះ ព្រោះជីវិតរស់នៅ របស់យើងនៅនៅសល់ពេលវែងឆ្ងាយណាស់ កុំយកអនាគតខ្លួនទៅប្រលែងលេងក្នុងសង្គមអី មានន័យថាគួតែមានដៃគូម្នាក់បានហើយ តែប្រសិនបើអ្នកជាមនុស្សចូលចិត្តការរួមភេទនៅត្រូវប្រើស្រោមអនាម័យមើលអំពី ចំណេះដឹងស្ដីពីការប្រើប្រាស់ស្រោម ។ យើងមិនអាចសន្និដ្ឋាននណាម្នាក់ថាផ្ទុកមេរោគអេដស៍ ឬមើលឃើញនឹងភ្នែកបានទេ តែការចាំបាច់បំផុតគឺចេះការពារ។ ខ្ញុំតែងតែ ព្យាយាមសរសេរអត្ថបទដែលពាក់ព័ន្ធទៅនឹងស្ថានភាពសង្គម និងមេរោគអេដស៍ ហើយពេលនេះខ្ញុំក៏បានចំណាយពេលដើម្បីសរសេរអត្ថបទមួយទៀតផងដែរ សូមមើលខាងក្រោម៖ ការធ្វើតេស្ដតាមបណ្ដាខេត្ត/ក្រុង ២៤ ខេត្ត /ក្រុង ការធ្វើតេស្ដតាបណ្ដាញអង្គការ ២៣៣ បណ្ដាញ ស្ថិតិអំពីការធ្វើតេស្ដឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ ចំនួនអតិថិជនដែលទទួលការផ្ដល់ប្រឹក្សា មុនការធ្វើគឺមានចំនួន 498389 មកដោយខ្លួនឯង 241282 មកពីសេវាពន្យារកំណើត 2630 មកពីសេវាជំងឺកាមរោគ 6457 សេវាពិនិត្យមុនសម្រាល 147460 មកពី កម្មវិធីរបេង 25064
ក្ដីសង្ឃឹមសម្រាប់វ៉ាក់សាំងការពារមេរោគអេដស៍
ប្រភពព័ត៌មានបរទេសជាច្រើនបាន ចេញផ្សាយព័ត៌មានមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងចង់ដឹងចង់ឮពីមនុស្សទាំងឡាយនៅក្នុង ពិភពលោក គឺជាព័ត៌មានដែលពាក់ព័ន្ធទៅ នឹងការរកឃើញថ្នាំការពារវីរុស >HIV ដោយក្រុមអ្នកវិទ្យាសាស្ត្រ ហើយពួកគេ កំពុងធ្វើការអង្កេត និងតាមដានចំពោះថ្នាំ ការពារនៃវីរុស HIVនេះ ។ នេះជាសេចក្ដីសង្ឃឹមមួយ របស់មនុស្សជាតិ នៅក្នុងពិភពលោកទាំងមូល ជាពិសេស ក្រុមមនុស្សដែលរស់នៅក្នុងប្រទេសប្រឈម មុខទៅនឹងការរីករាលដាលឆ្លង នៃជំងឺអេដស៍ ដែលជាច្រើនទសវត្សរ៍មកហើយ ថ្នាំការពារនៃវីរុស HIV មិនត្រូវបានក្រុម អ្នកវិទ្យាសាស្ត្រណារកឃើញនោះទេ ប៉ុន្តែពេលនេះ ថ្នាំការពារនេះអាចនឹងរីករូបរាង និងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាង មុខនេះ ។ ប្រភពព័ត៌មានពីទីភ្នាក់ងារ Australian Associated Press បានផ្សាយឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួន បានបង្ហាញ នូវថ្នាំការពារដ៏មានឥទ្ធិពល ដែលឆ្ពោះទៅ








