Category Archives: អំពីខ្មែរក្រហម
លោក នួន ជា អតីតមេខ្មែរក្រហមនិយាយអំពីផែនការយួនគ្រប់គ្រងខ្មែរ
រៀនយល់ដឹង ពីប្រវត្តសាស្ដ្រអោយបានច្រើន នោះ អ្នកនឹងចេះឈឺចាប់ អំពីទង្វើ ឈ្លានពាន របស់ជនជាតិ វៀតមិញ។
គេអះអាងថា លោក គាត ឈន់ ធ្វើការជាមួយខ្មែរក្រហម! ហេតុអ្វីលោក មិនបកស្រាយ?
ព្រឹត្តិការណ៍កាត់ក្ដីនានា សុទ្ធសឹងតែធ្វើអោយប្រជាជនខ្មែរតាមដានយ៉ាងជក់ចិត្តទៀតផង។ ជាងនេះទៅទៀត ជនជាប់ចោទមួយចំនួនបានចោទលោក គាត ឈុន
របាយការណ៍ពាណិជ្ជកម្មក្រៅប្រទេសក្នុងឆ្នាំ ១៩៧៥ (សម័យខ្មែរក្រហម)
ក្រៅពីទិញនិងលក់ទំនិញជាមួយចិន កម្ពុជាប្រជាធិបតេយ្យ បានទិញផលិតផលរបស់ប្រទេសកូរ៉េចំនួន ២លើកមានក្រណាត់ ថ្នាំពេទ្យ ត្រាក់ទ័រ សម្ភារៈ អគ្គិសនី និងឧបករណ៍ធ្វើកសិកម្ម។
សេចក្ដីបញ្ជាក់របស់អតីតអ្នកជាប់គុកម្នាក់នៅមន្ទីរបឹងត្របែកសម័យខ្មែរក្រហម
ខែតុលាឆ្នាំ១៩៧៧ ប្រធានមន្ទីរឃុំខ្លួននោះ ដែលតែងតាំងដោយខ្មែរក្រហម គឺវ៉ាន់ ពិនី ដោយមាន ហោណាំហុង ជាអនុប្រធាន។ ហោណាំហុង ដែលមានឈ្មោះក្រៅហៅថា មិត្តយ៉ែម
សាក្សីសាលាក្ដីខ្មែរក្រហមឆ្លើយថា លោក ហោ ណាំហុង ជាក្រុមអ្នកដឹកនាំក្នុងនៅគុកបឹងត្របែក?
«កាលទទួលគាត់កាលនោះ ក្នុងនាមគាត់គ្រប់គ្រងនៅបឹងត្របែកហ្នឹងដែរ។ ក្នុងគ្រប់គ្រង!»។
រូបថតសម័យខ្មែរក្រហម
មិនមែនមានតែរូបថតប៉ុន្នឹងទេ នៅមាន រាប់រយ សន្លឹកទៀត ដូចនេះប្រសិនបើចង់បានដើម្បីយកទៅមើល ឬទុកសម្រាប់ទុកធ្វើអ្វីមួយនោះអាចទាញយកបានដោយសេរី។
ជប៉ុនផ្ដល់ជំនួយដល់សាលាក្ដីខ្មែរក្រហម ក្រោយពីសាលាក្ដីនេះអស់លុយសម្រាប់ផ្ដល់ប្រាក់ខែដល់បុគ្គលិក
យើងសង្កេតឃើញថា សាលាក្ដីខ្មែរក្រហមតែងមានបញ្ហាជាញឹកញាប់ផ្នែកខាងប្រាក់ជំនួយ និងបញ្ហាផ្សេងៗទាក់ទងទៅនឹងនយោបាយផ្ទៃក្នុង និងជម្លោះមួយចំនួនរវាងមន្ត្រីការងារជាតិ និងអន្តរជាតិ
ដកស្រង់សំដីមេខ្មែរក្រហមនិយាយអំពីសម្ដេច ហេង សំរិន និង ជា ស៊ីម
ហេង សំរិន ហ្នឹងគាត់ក្រទេ រកតែក្របីឃ្វាលផង។ មានតែខោខ្លីមួយ។ ក៏ប៉ុន្តែ គាត់ល្អណាស់ គុណធម៌ សីលធម៌គាត់ ហើយក្លាហានតស៊ូប្ដូរផ្ដាច់ ស៊ូលំបាកវេទនា។ ក្រោយមកទៀត គាត់បានធ្វើជាមេទ័ព ក្រោយរំដោះ។
ឯកសារ៖ ចិនផ្ដល់ជំនួយដល់ខ្មែរក្រហម ដើម្បីប្រឆាំងវៀតណាម
ក្នុងសៀវភៅឯកសារដែលខ្ញុំព្យាយាមអានជាច្រើនទំព័រដែលបានមកពី មជ្ឈមណ្ឌលឯកសារកម្ពុជាខ្ញុំឃើញមានសរសេរជាច្រើនអំពីការឈ្លានពានរបស់វៀតណាមក្នុងទឹកដីកម្ពុជា។ នៅក្រោយថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ក្រោយពីកងទ័ពវៀតណាមបានចូលមកវាយរំដោះរួចមក កងទ័ពវៀតណាមបានគ្រប់គ្រងក្នុងទឹកដីកម្ពុជា និងមានលំហូរប្រជាជនវៀតណាមចូលមករស់នៅគ្មានច្បាប់ទម្លាប់រាប់ពាន់ រាប់ម៉ឺននាក់ ហើយក៏បន្តរស់នៅដល់បច្ចុប្បន្ននេះផងដែរ។ ក្រោយថ្ងៃ ៧មករា ថ្ងៃ១៩៧៩ កម្ពុជាមិនទាន់មានសន្តិភាពពេញលេញនោះទេ ព្រោះសង្គ្រាមស៊ីវិល និងកើតមានរាល់ថ្ងៃ រវាងខ្មែរក្រហម និងរដ្ឋាភិបាល ហើយនៅព្រំដែនកម្ពុជា-វៀតណាមឃើញថាប្រយុទ្ធគ្នារាល់ថ្ងៃឥតឈប់ ព្រោះវៀតណាមតែងចូលមកលាតទីក្នុងដីកម្ពុជា។ រហូតទាល់តែដល់ថ្ងៃ ២៣តុលា ដែលមានសន្ធិសញ្ញាក្រុងបារីស ទើបកងទ័ពវៀតណាមត្រូវបានអង្គការសហប្រជាជាតិ ដាក់សម្ពាធអោយដកចេញអោយអស់ពីប្រទេសកម្ពុជា។ ក្នុងអត្ថបទនេះខ្ញុំមិនចង់និយាយលម្អិតអំពី ថ្ងៃ៧មករា ឬថ្ងៃ ២៣តុលានោះទេ តែខ្ញុំចង់និយាយអំពីព្រឹត្តិការណ៍ចន្លោះពីកាលបរិច្ឆេទទាំង២នេះវិញ។ នៅក្នុងឯកសារបានបញ្ជាក់យ៉ាងច្បាស់អំពីប្រាក់ជំនួយចិនសម្រាប់ខ្មែរក្រហមដើម្បីប្រយុទ្ធប្រឆាំងជាមួយវៀតណាម។ សូមមើលសេចក្ដីដកស្រង់ដូចខាងក្រោម៖
តើក្នុងសម័យខ្មែរក្រហម នរណាខ្លះត្រូវបានចាត់ទុកថាជាខ្មាំង?
ក្នុងសៀវភៅមួយដែលមានឈ្មោះថា កម្ពុជាប្រជាធិបតេយ្យដែលបានសរសេររៀបរាប់ជាច្រើនអំពីរបបខ្មែរ ក្រហមដ៏ខ្មៅងងឹត ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតនោះគឺ ពាក្យថាសត្រូវ ឬខ្មាំងរបស់អង្គការ តាមអ្វីដែលខ្ញុំដឹងខ្លះៗនោះគឺ ខ្មែរក្រហមចង់អោយបដិវត្តន៍របស់ខ្លួន និងប្រជាជនទាំងអស់មានភាពស្អាតស្អាតស្អំ។ ប្រជាជនទាំងអស់ត្រូវតែស្អាតស្អំទាំងសតិអារម្មណ៍និងប្រវត្តិរូប ផ្ទាល់ខ្លួនផងដែរ។ កសិករក្រីក្រត្រូវខ្មែរក្រហមចាត់ទុកថាជាអ្នកបដិវត្តន៍ដែលស្អាត ស្អំបំផុត ខ្មែរក្រហមមិនទុកចិត្តអ្នកផ្សេងក្រៅពីកសិករទាំងអស់នោះឡើយ។ ប្រជាជនដែលបានប្រព្រឹត្តិកំហុសតូចតាច ដូចជារអ៊ូរទាំងអំពីការធ្វើការលំបាក ឬក៏ការលួចម្ហូបអាហារ ត្រូវបានចាត់ទុកថាជាខ្មាំងរបស់រដ្ឋ និងញឹកញាប់បានក្លាយទៅជាមុខសញ្ញាដែលត្រូវយកទៅសម្លាប់ចោល។ មេដឹកនាំខ្មែរក្រហមបានបែងចែកសត្រូវរបស់ខ្លួនជាប្រភេទគឺ »សត្រូវខាងក្នុង» និង »សត្រូវខាងក្រៅ» ។
រចនាសម្ព័ន្ធចាត់តាំងនៅស-២១ / គុកទួលស្លែង
តាមដែលខ្ញុំធ្លាប់បានអានសៀវភៅមួយចំនួនដែលនិយាយអំពីខ្មែរក្រហមនោះ ខ្ញុំធ្លាប់បានដឹងថាក្នុងមន្ទីរ ស-២១ (គុកទួលស្លែងបច្ចុប្បន្ន) មានបុគ្គលិកជិត ១ពាន់នាក់ ហើយក្នុងនោះមនុស្សប្រហែល បី-បួនរយនាក់បម្រើការជាបុគ្គលិកទូទៅ ដោយរួមទាំងអ្នកដាំបន្លែបង្ការសម្រាប់បម្រើសេចក្ដីត្រូវការក្នុងគុកផង។ ក្រៅពីនេះ ជាកងកម្លាំងធ្វើការក្នុងបរិវេណគុក ដែលធ្វើការនៅក្នុងអង្គភាពមួយក្នុងចំណោម អង្គភាពទាំ ៣ របស់គុក រួមទាំងបុគ្គលិកការិយាល័យផង។ អង្គភាពមន្ទីរ ស-២១ រួមមាន៖ ១-អង្គភាពរៀបចំឯកសារ ៖ មាននាទីចម្លងចម្លើយសារភាព ចេញពីកាសែត វាយអត្ថបទចម្លើយសារភាពរបស់អ្នកទោស សង្ខេបអត្ថបទចម្លើយសារភាព និងរៀបចំទុកដាក់ឯកសារ។ បុគ្គលិកនៅក្នុងអង្គភាពរង ផ្នែកថតរូបមាននាទីជាអ្នកថតរូបអ្នកទោស ពាក់កណ្ដាលខ្លួនពេលអ្នកទោសមកដល់ភ្លាម ថតរូបអ្នកទោសដែលស្លាប់ក្នុងមន្ទីរឃុំឃាំង និងថតរូបអ្នកទោសសំខាន់ៗក្រោយពេលសម្លាប់ហើយ។ រូបថត រាប់ពាន់សន្លឹកនៅសេសសល់សព្វថ្ងៃ ប៉ុន្តែរូបថតរាប់ពាន់សន្លឹកផ្សេងទៀតត្រូវបានបាត់បង់ ។ ២-អង្គភាពការពារ ៖ គឺជាអង្គភាពធំបំផុតនៅមន្ទីរ ស-២១ ។
ផែនការរបស់សូវៀត-ផ្ដួលរំលំកម្ពុជាប្រជាធិបតេយ្យ
សូវៀតមានផែនការដណ្ដើមយកប្រទេសកម្ពុជានៅខែ ធ្នូ ឆ្នាំ 1976 ព្រោះកម្ពុជាឋិតនៅក្រោមការគ្រប់គ្រងរបស់ចិន ម្យ៉ាងទៀតសូវៀត ចង់ជួយវៀតណាម ដើម្បីសម្រេចនូវគោលបំណងកសាង ( ឥណ្ឌូចិន) ។







