Category Archives: សង្គម
តើបញ្ញាវន្តរបស់ខ្មែរ អ្នកស្នេហាជាតិរបស់ខ្មែរ ពិតជាស្លាប់អស់ហើយមែនទេ?
ល្មមដល់ពេលដែលគួរគិតធ្វើអ្វីមួយជូនជាតិហើយ មានចង្កៀង មួយលានដែលគ្មានពន្លឺ តើមានប្រយោជន៍អ្វី? មានបញ្ញាវន្តមួយលាននាក់តើមានប្រយោជន៍អ្វី?
ស្រុកខ្មែរបើគ្មានគ្រោះថ្នាក់ចរាចរណ៍ ចាត់ទុកជារឿងមហាចម្លែក, ហេតុអ្វី?
នេះបណ្តាលមកពីយើង យើងអោយឳកាសគេប្រព្រឹត្តអំពើពុករលួយ (ចង់រៀនសាលាណាដែលធូររលុង សូកលុយគេដើម្បីប្រលងបើកបរជាប់)
យុវជនត្រូវតែរួបរួមគ្នា ស្វែងរក សន្តិភាព យុត្តិធម៌ និងការផ្សះផ្សារ
យុវជន ជាអ្នកដែលអាចសម្របខ្លួនជាមួយវ័យដទៃទៀតបានយ៉ាងស្រួល យុវជន គឺមានសក្ដានុពលខ្លាំង ក្នុងការផ្សាយព័ត៌មានបានរហ័ស
ក្រសួងយុត្តិធម៌អូស្ត្រាលី កំពុងស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធសម្ដេច ហ៊ុនសែន
ឯកសារការទូតបង្ហាញថា នេះជាលើកដំបូងហើយដែលលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការចរចារុករករ៉ែកាលពីឆ្នាំ២០០៦ ជាមួយមន្ត្រីក្រុមហ៊ុន។
ប៉ូលីសប្រើកាមេរ៉ាភ្ជាប់រថយន្តអាចជាមធ្យោបាយល្អ
បច្ចុប្បន្ននេះ ប៉ូលិសអាមេរិកមួយចំនួនបានបំពាក់ប្រភេទកាមេរ៉ាម្យ៉ាង ដែលអាចថត និងចាប់យករូបភាពរបស់ផ្លាកលេខរថយន្ដ នៅខណៈពេលដែលរថយន្ដប៉ូលិសនោះបើកឆ្លងកាត់ ។
រឿងពិតនៃរូបភាព ក្មេងកំពុងស្លាប់នៅមុខសត្វត្មាត និងអ្នកថតរូប
មិនមានស្ថិតតែក្នុងខ្សែភាពយន្តរឺការស្រមើស្រមៃប៉ុន្តែជាការពិត ដែលមនុស្សគ្រប់គ្នាគួរតែបានលឺ បានដឹង បានឃើញ និង ទទួលស្គាល់ ។
ល្បិចស្រីស្អាតក្នុង Facebook ដើរបោកប្រាស់មិត្តភក្តិស៊ីដាច់ Laptop
គិតៗទៅម្នាក់នេះគឺជាចោរស្រីសុទ្ធសាធតែម្ដងហើយ នាងប្រើប្រាស់ Facebook ជាមធ្យោបាយ មានមិត្តភក្តិរបស់ខ្ញុំបីបួននាក់សុទ្ធតែធ្លាប់ត្រូវនាងលួងលោម សុំខ្ចីលេបថប់យកទៅប្រើ។ ល្បិចដែលនាងបានខ្ចីគឺ រាប់អានគ្នាតាម Faceook និយាយគ្នាលេង ណាត់ជួបមុខទៅញាំអីហើយ សុំខ្ចី កុំព្យូទ័រលេបថប់ ហើយស៊ីដាច់តែម្ដង។
ស្គាល់គ្នាតាម Facebook លួចមូតូគេ, តែត្រូវប៉ូលីសចាប់បានតាម Facebook វិញ
ជាមេរៀនផងដែរសម្រាប់យើងរាល់គ្នាក្នុងការរាប់អានមិត្តភក្តិ ដែលមិនស្គាល់ប្រវត្តិ មិនស្គាល់សាច់ញាតិ ដូចករណីនេះជាដើម ស្គាល់គ្នាតាម Facebook
សកម្មភាពមនុស្សធម៌នៃយុវជនស្ម័គ្រចិត្តក្នុងអំឡុងពេលនៃការសុគតសម្ដេចសីហនុ
ពួកខ្ញុំបានប្រមូលគ្នីគ្នាតាមរយៈបណ្ដាញសង្គម Facebook នឹងបានឯកភាពគ្នាប្រមូលការបរិច្ចាគរៀងៗខ្លួនដូចជា ទឹកសុទ្ធ នំចំណី បាយប្រអប់ ភេសជ្ជៈ
ក្មេងតូចៗអាយុបួនប្រាំឆ្នាំ ត្រូវធ្វើការរកស៊ីនាពេលយប់កាន់តែមានច្រើនក្នុងក្រុងភ្នំពេញ
នៅភ្នំពេញបច្ចុប្បន្នខ្ញុំតែងជួបករណីនេះច្រើនណាស់ ភាគច្រើនជាក្មេងដែលមានអាយុ ចាប់ពីបួនប្រាំឆ្នាំដល់ ១២ឆ្នាំអីជាដើម។
ប្រគល់អត្តសញ្ញាណប័ណ្ណជូនម្ចាស់ដើមវិញក្រោយពេលប្រកាសនៅ Facebook
ខ្ញុំរីករាយនឹងធ្វើរឿងល្អ សប្បាយចិត្តពេលបានជួយអ្នកដទៃ ពិសេសគឺជួយក្នុងនាមជាខ្មែរជួបជាតិ ឈាមខ្មែរដូចគ្នា
ប្រវត្តិសិក្សារដ៏សែនកម្សត់របស់ខ្ញុំ
ដោយសារខ្ញុំប្រឹងប្រែងរៀនសូត្រ ទៅរៀនដោយដើរឆ្ងាយៗ ហើយញាំមិនគ្រប់គ្រាន់ ក៏មានជនបរទេសម្នាក់ (ជនជាតិសាំងហ្គាពួ) បានអោយលុយខ្ញុំ ២០ដុល្លា វាច្រើនណាស់សម្រាប់ខ្ញុំដែលជាមនុស្សគ្មានលុយទាល់តែសោះនោះ ដូចនេះខ្ញុំក៏បានរត់ទៅរកទិញកង់មួយគ្រឿងដើម្បីជិះធ្វើដំណើរទៅរៀនរាល់ថ្ងៃ។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះបានកង់ជិះនឹងគេ កង់កញ្ចាស់ល្មមមួយមានតម្លៃត្រឹមប្រហែល ៥ម៉ឺនរៀល ប៉ុណ្ណោះ។








