ផ្សាព្វ​ផ្សាយ​ជាមួយ​យើង

Category Archives: រឿង​កំប្លែង

កំប្លែង​ខ្លី៖ កុំ​​បង្រៀន​ក្មេង​ខុស​ក្បួន

ប្ដី​ប្រពន្ធ​១​គូរ មាន​កូន​តូច​ម្នាក់​អាយុ ៦​ឆ្នាំ ដែល​រប៉ិលរប៉ូច​ណាស់ ថ្ងៃ​មួយ​ ប្ដី​ប្រពន្ធ​នោះ បាន​ចូល​ក្នុង​ពិធី​ជប់លៀង ហើយ​បាន​យក​កូន​តូច​នោះ​ទៅ​ជាមួយ​ដែរ​។ ពេល​កំពុង​ញាំ​អាហារ កូន​តូច​នោះ​រត់​លេង រញេរញៃ ហើយ​ស្រែក​ខ្លាំង​ៗ​ថា៖..............

រឿង​ខ្លី៖ លទ្ធផល​នៃ​ការ​និយាយ​តាប៉ែ​ ច្រើន​ពេក

power of speaker នៅ​ក្នុង​កម្មវិធី​ពិសេស​ក្នុង​កិច្ច​​សំណេះសំណាល ដែល​មាន​ក្រុម​ការងារ​ចុះ​ទៅ​ស្រុក​ភូមិ ស្រាប់​តែ​​អ្នក​ដំណាង​របស់​ខ្លួន​ដែល​ពូកែ​ខាង វោហារ​ស័ព្ទ​​ខ្លាំង​ណាស់​។

កំប្លែង៖ ហេតុការណ៍​ចម្លែក​ក្នុង​រថភ្លើង​ក្រោម​ដី

មាន​ពេល​មួយ​ដែល​មាន​មនុស្ស​ម្នា កំពុង​តែ​ជិះរថភ្លើង​​ក្រោម​ដី លុះ​ក្រោយ​ស្រាប់​ដាច់​ភ្លើង​ក្រឹបៗ ខណៈ​នោះ​ដែរ ក៏​មាន​ឮ​សំឡេង មនុស្ស​ថើប​គ្នា ឮ​សូរ​ ខ្សឺត.......​មួយ​សន្ទុះ​ក្រោយ​មក​ក៏ មាន​ឮ​សំឡេង​ទះ កំផ្លៀង ផាច់ៗ ។

កំប្លែង៖ ថាង​ចេង​ចម្លង​ធម៌ សម័យ​​ទំនើប

ថាង​ចេង ចម្លង​ធម៌ រឿង​នេះ​ខ្ញុំ​មិន​ដឹង​ថា​អ្នក​ណា​ជា​ម្ចាស់​​​អត្ថបទ​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ឃើញ​មាន​ការ​ចាប់​អារម្មណ៍​និង​កំប្លែង​ខ្ញុំ​សូម​ចម្លង​ទាំង​ស្រុង​មក​បង្ហាញ​ដើម្បី​ជា​ការ​ចែក​រំលែក​ចំណើច​ទាំង​អស់​គ្នា​។

កំប្លែង៖ ហេតុ​អ្វីភ្នំប្រុសទាបជាង​ភ្នំស្រី?

បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅ ខេត្តកំពង់ចាម តាមផ្លូវជាតិលេខ៧ ទៅ​ដល់​គោល​គីឡូម៉ែត្រទី១១៦ហើយ ចោលភែ្នកទៅ​ទិស​ឥសាន ដែល​នៅ​ខាង​ឆេ្វងដៃ ចំងាយ​ពីថ្នល់​ជាតិទៅប្រមាណ១គីឡូម៉ែត្រ យើង​និង​ឃើញ​ភ្នំពីរ នៅ​ទន្ទឹម​គ្នា មួយ​​នៅ​​ខាង​​កើត​ខ្ពស់ មួយ​​នៅ​​ខាង​​លិច​ទាប ភ្នំខ្ពស់ឈ្មោះភ្នំស្រី ឯភ្នំទាបឈ្មោះភ្នំប្រុស។ តើហេតុអ្វីក៏ភ្នំប្រុសទាបជាងភ្នំស្រី?  ជារឿងមួយដែលគួរឱ្យងឿងឆ្ងល់ពន់ពេកប្រមាណ។

រឿងកំប្លែង ៖ មីងច័ន្ទ និង អាក្រួច

មីងច័ន្ទ ជា​ស្រ្តី​មេម៉ាយប្រកប​ដោយ​សន្តាន​ចិត្ត អំណត់​អត់​ធ្មត់ តស៊ូ​ក្លាហាន ខិត​ខំ​ប្រឹងប្រែង ប្រ​កប​របរ​ចិញ្ចឹម​បីបាច់​ថែ​រក្សា​កូន ឲ្យ​បាន​សមរម្យ ទោះបី នឿយ​ហត់​លំបាក​យ៉ាង​ណា​ក៏​ដោយ ។ មីងច័ន្ទ ស្រឡាញ់​កូន​សំណប់​តែមួយ​ជាង​កែវ​ភ្នែក​របស់​គាត់​ទៅទៀត ដូចនេះហើយ ទើប​គាត់ ចេះ​តែស្ដីបន្ទោស ប្រៀន​ប្រដៅ អប់រំ អាក្រួច​កូន​គាត់ ជា​រៀងរាល់ថ្ងៃ។ នាយ​ក្រួច​យើង​បែរជាធុញ​ទ្រាន់​ទៅវិញព្រោះ​ឮ​សំដីម៉ែ​តែ ដដែលៗនោះ។ - អាក្រួច​កូន​​ម៉ែ បើ​ឯង​រៀនសូត្រ​ជ្រៅជ្រះទៅ ក្រែង​បាន​ឡើង​ធ្វើ​ឯកឧត្តម​នឹង​គេ ហើយ​យ៉ាង​នេះ អនាគត​កូន​ប្រសារម៉ែ នឹង​ឡើង​ជាលោក​ជំទាវ​ផង។

វគ្គ​ទុំ​​ទាវ 2011 «ឈ្លោះ​គ្នា​ព្រោះ​​ Facebook និង ត្រូវ​ចោរ​ប្លន់​»

ទុំ​និង​ទាវ ចាប់​ផ្ដើម​ឈ្លោះ​គ្នា​ព្រោះ នាយ​ទុំ​លួច​មាន​ស្រី​ ដែល​ញែ​គ្នា​​តាម​ Facebook នាង​​ទាវ​​បាន​ដឹង​រឿង​នេះ​ ក៏​ទៅ​រក​រឿង​នាយ​ទុំ​ថា ហេតុ​អី​ក៏​ខ្ញុំ​ឃើញ​បង​ឯង​លេង​ Facebook រាល់​ថ្ងៃ​ចឹង​? ម្ងៃៗ​ឃើញ​តែ​ដើរ​ Add Friend រហូត...?​ នាយ​ទុំ​បាន​ដោះ​សារ​វិញ៖ បង​គ្រាន់​តែ Comment លេងៗ​ជាមួយ​គេ​ប៉ុណ្ណោះ​ អូន​កុំ​ភ័យ​អី​ បង​មិន​មែន​ផ្ដើម​​លេង​ហ្វេស​​ប៊ុក​ផ្ដើម​មាន​ស្នេហា ​ដូច​ព្រាប​សុវត្ថិ​ឯណា​? វា​គ្រាន់តែ​ជា​ការ​កម្សាន្ត​ទេ​...​។

វគ្គ​ទុំ​ទាវមក​រស់​នៅ​ភ្នំពេញ

ទុំទាវ​ចូល​ដី​ក្រុង

ឈុត​ឆាក​នាយ​ទុំ និងនាង​​ទាវ បាន​ជួប​គ្នា

កាល​ពី​លើក​មុន​ខ្ញុំ​បាន​និពន្ធ​​ រឿង​ទុំ​​ទាវ Version ថ្មី ដែល​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មិត្ត​អ្នក​អាន ​ដូច​នេះ​សូម​អស់​​លោក​​មិត្ត​អ្នក​អាន​ តាម​ដាន​សាច់​រឿង​វគ្គ​បន្ត​ដូច​តទៅ។ បន្ទាប់​ពី​​នាយ​ទុំ​បាន​សម្រេច​ចិត្ត​​ចាក​ចេញ​ពី​ជីវិត​របស់ នាង​ទាវ នាយ​ទុំ​បាន​​គិត​ថា​​ប្រហែល​ជា​នាង​ទាវ​ស្រឡាញ់​ស្ដេច​នោះ​ហើយ​មើល​ទៅ​។ រីឯង​ ទាវ​វិញ​ក៏​​បាន​​គិត​ក្នុង​ចិត្ត​ថា ហេតុ​អី​ក៏​ បង​ទុំ គិត​ថា​ខ្ញុំ​ជា​មនុស្ស​បែប​នេះ​ទៅ​វិញ? តាម​ការ​ពិត​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​ព្រោះ​តែ មិន​ចង់​ឲ្យ​គេ​មក​រំខាន​បង​ទុំ​​តែ​ប៉ុណ្ណោះ មើល​អូន​ល្អ​ខ្លះ​ផង! បាន​ទេ​ស្រស់​ចរណៃ ក្នុង​ហរទ័យ… កុំ​គិត​អូន​នេះ សាមាន្យ…… ( ច្រៀង​ដោយ ខេមរៈ​ ស្រី​ពៅ)។ ​ស្នេហា​រវាង នាយ​ទុំ និង នាង​ទាវ​​​ បាន​ធ្វើ​ស្ដេច​មាន​ចិត្ត​អាណិត​ចំពោះ ក្ដី​ស្នេហា​ដ៏​សែន​ស្មោះស្ម័គ្រ​នេះ​។ ​ ស្ដេច​ក៏​ព្រម​ចុះ​ហត្ថលេខា ស៊ីញេ លិខិត​ស្នាម​ប្រគល់ នាង​ទាវ​ជូន​ដល់ នាយ​ទុំ​វិញ​! ។ ទុំ

រឿង​ទុំ​ទាវ​ថ្មី​សម័យ​ 2010

អ្នក​ទាំង​អស់​គ្នា​ភាគ​ច្រើន​បាន​ដឹង​អំពី​រឿង​នេះ ព្រោះ​ថា​ខ្ញុំ​បាន​យក​ទៅ​បង្ហាញ​ខ្លះៗ​នៅ​ក្នុង Facebook ហើយ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​​។ រឿង​នេះ​នឹង​ត្រូវ​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង និពន្ធ​ឡើង​ដោយ​ខ្ញុំ​បាទ ហើយ​បើ​សិន​ជា​ថត​បាន​ជា​ខ្សែ​ភាព​យន្ត​ច្បាស់​ជា​ត្រូវ​គប់​នឹង​ដុំ​ថ្ម​មិន​ខាន​ ហា​ហា​ហា។.