Category Archives: បទវិភាគ
បងប្អូនវៀតណាមយើង ក៏មានសៀវភៅគ្រួសារខ្មែរដែរ
នេះមិនមែនជារឿងអ្វីដែលភ្ញាក់ផ្អើលនោះទេដែលខ្ញុំនិយាយបែបនេះ ព្រោះថាក្នុងស្រុកយើងនរណាក៏ដឹងរឿងនេះដែរ ទាំងអ្នកធំ អ្នកតូច មន្ត្រីរាជការ សិស្សនិស្សិត គ្រប់មនុស្សទូទៅទាំងអស់។ ស្រុកខ្មែរយើង តែងនិយាយថា វៀតណាមជាបងប្អូន មិត្តភាព ម៉ឺនៗឆ្នាំ តែមួយរបស់យើងហើយក៏ជាប្រទេសជិតខាងដ៏ល្អ បំផុតសម្រាប់រដ្ឋាភិបាលផងដែរ។ ស្រុកខ្មែរយើង សេរីភាពណាស់ ទូលាយណាស់ សុខសប្បាយណាស់ ចង់ទៅណាក៏បាន, មែនអត់? បាទគឺចឹងមែន! បងប្អូនយើងដែលជាប្រទេសខាងកើត (វៀតណាម) អាចចេញចូលស្រុកខ្មែរ ដើរពេញប្រទេសដោយគ្មានបញ្ហា។ តាំងពីខ្ញុំកើតមករហូតដល់ធំដឹងក្ដីមក ខ្ញុំមិនដែលបានដឹង ឬឃើញផ្ទាល់ថាមានករណី ចាប់ជនអន្តោប្រវេសន៍ខុសច្បាប់សោះ ព្រោះបងប្អូនវៀតណាមម៉ឺនឆ្នាំរបស់យើង រស់នៅពេញប្រទេស បើនៅក្នុងក្រុងភ្នំពេញវិញ អាចទៅពិនិត្យមើលម្ដុំច្បារអំពៅ ដែលគេហៅថា ច្រាំងបាក់ នោះអាចដឹងហើយថាមាន បងប្អូនវៀតណាមប៉ុន្មាននាក់! ហើយនៅម្ដុំឫស្សីកែវ មានវៀតណាមប៉ុន្មាននាក់។ ជនជាតិវៀតណាមដែលនៅស្រុកខ្មែរ
ជយោ! ទំព័រដើមអម្ពិលចាប់ផ្ដើមប្ដូរមកប្រើអក្សរយូនិកូដវិញហើយ!
ខ្ញុំសូមគាំទ្រទាំងស្រុងចំពោះគេហទំព័រដើមអម្ពិលដែលបានធ្វើទំនើបកម្មថ្មីនេះ ព្រោះក៏អាចចាត់ទុកថាជួយលើកស្ទួយដល់អក្សរខ្មែរស្ដង់ដា បានមួយកម្រិតទៀតផងដែរ។ ថ្វីត្បិតតែពេលនេះ ដើមអម្ពិលនៅមិនទាន់បានកែប្រែទាំងស្រុង ព្រោះមានអត្ថបទ មួយចំនួននៅប្រើប្រាស់អក្សរលីមូន ប៉ុន្តែនេះប្រហែលជាអាចមកពីអត្ថបទទាំងនោះជាអត្ថបទដែលធ្លាប់បានចុះផ្សាយមុនៗ ដែលនៅសេះសល់តែប៉ុណ្ណោះ។
Website ក្រុមការងារបច្ចេកទេសគ្រប់គ្រងកិច្ចការសន្ដិសុខបច្ចេកវិទ្យា?
គ្រាន់តែបើកវេបសាយភ្លាម ម៉ែអាថ្លែនអ្ហើយ រកអត្ថបទអានក៏គ្មានផង សូម្បីតែទំនាក់ទំនង ឬ ប្រវត្តិនៃក្រមការងារ ក៏គ្មានដែរ គេគ្រាន់តែសរសេរ ពាសវាលវាលកាល ។ ប្លា ប្លា ប្លា ចុចចុច ខណ្ឌ ចប់! ឃើញបែបនេះខ្ញុំ អស់សំណើចណាស់ ចំណងជើងនៃមាតិកា វេបសាយដាក់បង្ហាញសុទ្ធតែ ព័ត៌មានទាន់ហេតុការណ៍ ? ក្រុមការងារថ្នាក់ជាតិមួយទាំងមូល ហេតុអីក៏មិនយកចិត្តទុកដាក់ទាល់តែសោះចឹង? ក្រែងទទួលជំនួយពីសំណាក់អង្គការដៃគូរដូចជា JICA នោះអី?
លោកអ្នកគិតថាព័ត៌មានខ្មែរផ្ដល់ដំណឹងយ៉ាងដូចម្ដេចដែរ?
ខ្ញុំមិនមែននិយាយដៀមដាម រិះគន់ចំពោះសារព័ត៌មានរបស់ខ្មែរនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែបង្ហាញទស្សនៈយល់ឃើញខ្លះៗតែប៉ុណ្ណោះ ហើយមិនដឹងថាចំណុចដែលខ្ញុំនិយាយនេះត្រឹមត្រូវតាមគំនិតរបស់ អ្នកអាន ឬយ៉ាងណានោះឡើយ....។
គេហទំព័រ Dap-News និង Everyday ល្មមប្ដូរចេញហើយ
ខ្ញុំគ្មានបំណងចង់បង្អាប់ក្នុងចេតនាបង្ខូចឈ្មោះទំព័រទាំងនេះ ទេ ប៉ុន្តែខ្ញុំសូមសរសេររិះគន់ក្នុងន័យស្ថាបនា និងជួយអោយមានភាពរីកចម្រើនផ្នែកខាងវិស័យបច្ចេកវិទ្យាតែប៉ុណ្ណោះ ។
សូមរិះគន់ អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុកខ្មែរ
កាលពីវេលាម៉ោងប្រមាណជា ១២ និង ១០ នាទីថ្ងៃត្រង់នេះ ( 04-03-2011) នៅទល់មុខខ្លោងទ្វារកន្លែងធ្វើការរបស់ខ្ញុំមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតរវាង ម៉ូតូបុកម៉ូតូ ដែលបើកបរដោយស្រីៗ ពីនាក់ ម្នាក់ជិះម៉ូតូម៉ាក់ Fino ឆ្នាំ ២០១០ និងម្នាក់ទៀតជិះម៉ូតូ ម៉ាក Smash Revo ២០០៩ បានបុកគ្នាយ៉ាងពេញទំហឹងដោយជិះបញ្ច្រាសទិសគ្នា។ ស្របពេលដែលខ្ញុំកំពុងតែចេញដំណើរមកដល់ខ្វោងទ្វាស្រាប់តែឃើញគ្រោះថ្នាក់នេះកើតឡើង នារីដែលជិះម៉ូតូម៉ាក់ Smash Revo បានសន្លប់បាត់បង់ស្មារតី និងមានរបួស និងឈាមពេញផ្ទៃមុខ។ ចំណែកនារីម្នាក់ទៀត ( ម្ចាស់ម៉ូតូ Fino ២០១០) ពុំមានគ្រោះថ្នាក់អ្វីឡើយ ហើយថែមទាំងបានជួយលើកនារីរងគ្រោះដាក់ទៅអែបខាងនៃផ្លូវ ទល់មុខច្រកចូលកន្លែងរបស់ខ្ញុំ។ ក្រោយមកប្រហែលជា ១៥ នាទីក៏មានរថយន្ដសង្គ្រោះបន្ទាន់បានមកដល់ ហើយដឹកជនរងគ្រោះទៅមន្ទីរពេទ្យ
តើខុសទេ? បើគ្រាន់តែស្រឡាញ់កីឡាប្រដាល់ខ្មែរ!
នេះជាសំនួរមួយដែលខ្ញុំបានចោទសួរនៅក្នុងចិត្តរបស់ខ្ញុំផ្ទាល់ ព្រោះថាខ្ញុំបានដឹងរឿងជាក់ស្ដែងមួយដែលកើតមានចំពោះក្មួយប្រុសរបស់ខ្ញុំម្នាក់ដែលមានអាយុទើបតែប្រហែលជា ១៦ ឆ្នាំ។ កាលពីមុនខ្ញុំក៏ធ្លាប់ជាអ្នកស្នេហាវិស័យកីឡាដែរគឺ តេខ្វាន់ដូ ឬហៅថា តៃខ្វាន់ដូ ព្រោះខ្ញុំក៏ជាកីឡាករម្នាក់ដែលធ្លាប់ប្រកួតច្រើនវគ្គច្រើនលើក ធ្លាប់ចាញ់ ធ្លាប់ឈ្នះ ធ្លាប់បានមេដាយ ហើយក៏ធ្លាប់គ្រិចដៃ គ្រិចជើងដោយសារកីឡាប្រភេទនេះផងដែរ ដូចនេះខ្ញុំយល់អំពីអារម្មណ៍អ្នកដែលស្នេហាកីឡាបែបវាយតប់ លើសង្វៀនប្រកួតនេះ។ យ៉ាងណាមិញ ក៏ដូចជាក្មួយប្រុសរបស់ខ្ញុំម្នាក់ ឈ្មោះ អាម៉ៅ ដែលកំពុងរស់នៅឯស្រុកថ្មពួក ខេត្តបាត់ដំបងឯណោះវិញ នៅវ័យក្មេងសោះ ប៉ុន្តែគេមានចំណូលចិត្តខាងកីឡាប្រដាល់ខ្មែរ រៀងរាល់ថ្ងៃពេលគេមើលទូរទស្សន៍ឃើញកម្មវិធីប្រដាល់សេរី នោះគេតែអង្គុយភ្លឹកមើលពីរបៀបប្រកួត ឬរបៀបប្រើតិចនិចក្នុងការប្រយុទ្ធក្នុងពេលប្រកួតជាដើម មើលទៅវាទំនងដូចជាចូលចិត្តខ្លាំងណាស់ ព្រោះវាថែមទាំងបានលួចទៅហាត់ក្បាច់ប្រដាល់នេះទៀតផង បានប្រហែលជា ៦ទៅ៧ ខែស្រាប់តែគេបានដាក់ពាក្យឡើងប្រកួតលើសង្វៀនប្រដាល់មួយកន្លែងតាមរយៈ ក្លឹបមួយក្នុងស្រុកថ្មពួក ប៉ុន្តែវ៉ៃចាញ់គេ។ លុះក្រោយមកទៀតវាបានព្យាយាមទៅហ្វឹកហ្វាត់បន្ថែម ស្រាប់តែឪពុករបស់វាបានដឹងអំពីហេតុការណ៍នេះរួចក៏បានបង្ខំឱ្យគេ ឈប់ហាត់ ប៉ុន្តែវាពុំព្រមឈប់ឡើយ ដោយនិយាយថា ខ្ញុំចង់ហាត់ប្រដាល់សេរីនេះរហូតដល់ខ្ញុំក្លាយជាកីឡាករ ប្រកួតនៅក្នុងទូរទស្សន៍ក្លាយជាជើងឯក
តោះ! នាំគ្នានិយាយអំពីការចុះផ្សាយព័ត៌មាននៅស្រុកខ្មែរ
ដូចដែលអ្នករាល់គ្នាបានដឹងស្រាប់មកហើយថា ប្រទេសខ្មែរយើងបច្ចុប្បន្នមានសារព័ត៌មានតិចតួចបំផុត ហើយក៏មានព័ត៌មានមួយចំនួន មានបោះពុម្ពជាទំព័រកាសែតសម្រាប់លក់ចែកជូនអ្នកអាន តាមខេត្តក្រុងនានាផងដែរ។
ហេតុអីក៏ព្រះយេស៊ូត្រូវគេសម្លាប់វេទនាម្លេះ?
អ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់បានស្ដាប់ និងបានដឹងខ្លះៗអំពី ការជឿលើព្រះយេស៊ូ។ ហើយក៏មានអ្នកខ្លះទៀតធ្លាប់មានចម្ងល់ជាច្រើនអំពីហេតុផលនៃការជឿរបស់ពួកគាត់។ បើយើងគ្រាន់តែយកចំណុចមួយចំនួន យកមកធ្វើជាប្រធានបទសម្រាប់ការវែកញែកនោះ ខ្ញុំគិតថាច្បាស់ជាគ្មានទីបញ្ចប់ឡើយ។ ព្រោះថាពេលដែលនិយាយដល់រឿងនេះ ច្បាស់ជាគ្រប់គ្នា ចង់ដឹងចង់យល់ជាមិនខាន។ មិនថាអ្នកជឿលើសាសនា ព្រះពុទ្ធ ឬអិស្លាមនោះទេ សុទ្ធតែមានសេចក្ដីបង្រៀនល្អៗ ក្នុងទស្សនៈអប់រំផ្នែកសតិស្មារតី និងជីវិតរស់នៅដូចគ្នា ប៉ុន្តែចំណុចខុសគ្នាគឺ វិថីទៅរកសេចក្ដីសុខ ផ្នែកព្រលឹងវិញ្ញាណ។ ខ្ញុំធ្លាប់បានសិក្សាស្វែងយល់ទៅលើ សេចក្ដីបង្រៀនរបស់ សាសនាអិស្លាម , ម៊ីឡឹ ( សាសនារបស់ចិន ដែលគេតែងហៅថា ព្រះកំប៉ោង), ខ្ញុំជឿថាគោលលទ្ធិនឹងការប្រៀនប្រដៅសុទ្ធតែល្អៗ ដែលមនុស្សគ្រប់គ្នាអាចទទួលយកបាន។ ប៉ុន្តែលើកនេះខ្ញុំសូមលើកយកសេចក្ដីបង្រៀនរបស់អ្នកជឿព្រះយេស៊ូវិញម្ដង! - ហេតុផលដែលគេជឿលើព្រះយេស៊ូ ព្រោះសេចក្ដីសន្យានៅក្នុងព្រះគម្ពីរប៊ីប (Bible) បានបង្ហាញយ៉ាងច្បាស់ថា ព្រះយេស៊ូជាផ្លូវ និង ជាសេចក្ដីពិត ហើយក៏ជាជីវិត
ខ្ញុំមើលឃើញការស្លាប់ជាញឹកញាប់
អ្វីដែលខ្ញុំចង់និយាយនៅពេលនេះគឺអំពីសេចក្ដីស្លាប់របស់មនុស្សទូទៅ ព្រោះថាបច្ចុប្បន្នខ្ញុំគឺជាបុគ្គលិកដែលធ្វើការក្នុងគម្រោងប្រយុទ្ធ និងជំងឺអេដស៍សើស្បែកនិងកាមរោគដែលពាក់ព័ន្ធជាមួយស្ថាប័នរដ្ឋ មានន័យថាជាកន្លែងស្រាវជ្រាវ និងផ្ដល់ ឱសថប្រឆាំងមេរោគអេដស៍ ឬ ថ្នាំពន្យារជីវិត។ រៀងរាល់ថ្ងៃ មានមនុស្សជាច្រើនមកតេស្តឈាមដោយស្ម័គ្រជាច្រើននាក់ ហើយក៏មានអ្នកផ្ទុកមេរោគអេដស៍ជាច្រើននាក់ទៀត ដែលកំពុងតែទទួលសេវាបើកថ្នាំពន្យារនេះផងដែរ។សូមបញ្ជាក់ថា ខ្ញុំមិនមែនជា វេជ្ជបណ្ឌិតផ្នែកព្យាបាល ឬអ្នកជំនាញផ្នែកខាងមេរោគអេដស៍នោះទេ គឺខ្ញុំគ្រាន់តែជាបុគ្គលិកផ្នែកការិយាល័យ ប៉ុណ្ណោះ តែធ្លាប់បានចូលរួមបណ្ដុះបណ្ដាលច្រើនលើក។ មូលហេតុដែល ខ្ញុំសរសេរអត្ថបទនេះព្រោះ ថាខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងដោយសារតែ រៀងរាល់ខែ អ្នកផ្ទុកមេរោគអេដស៍ ខ្លះទៀត គឺជាមិត្តភក្តិដែលស្គាល់ខ្ញុំច្បាស់ ព្រោះគេតែងតែមកកាន់កន្លែងខ្ញុំរៀងរាល់ខែដើម្បីបើកថ្នាំពន្យារជីវិត។ ក្នុងរយៈពេល ៤ ទៅ៥ ខែនេះ ខ្ញុំឃើញថាអ្នកជំងឺដែលស្គាល់ខ្ញុំមួយចំនួនបាត់ស្លាប់ដោយសារមេរោគអេដស៍នេះ។ តាមពិតសម្រាប់អ្នកផ្ទុកមេរោគអេដស៍ និង អ្នកជំងឺអេដស៍ដែលបានទទួលសេវាបើកថ្នាំពន្យារ គឺ អាចរស់នៅបានយូរអង្វែងដូចគេឯងធម្មតា ប៉ុន្តែអ្នកដែលស្លាប់ទាំងនេះភាគច្រើនគឺ ពួកគាត់ប្រើប្រាស់ថ្នាំពុំបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។ ខ្ញុំចង់ផ្ដោតសំខាន់ជាងគេនោះគឺ ការស្លាប់របស់មនុស្សមើលមិនឃើញឡើយ
សុំសរសើរ និងសុំរិះគន់
បើយោងទៅតាមអត្ថបទដែលចុះផ្សាយក្នុងកោះសន្តិភាព អំពីការប្រទង់ប្រទាញដណ្ដើមកាំភ្លើង រវៀងប៉ូលិស និងក្រុមអន្ធពាលយួន កាលពីថ្ងៃទី៦ កញ្ញា នៅតំបន់អ្នកលឿងត្រើយខាងកើត ក្នុងភូមិ៣ ឃុំអ្នកលឿង នោះខ្ញុំបានចាប់អារម្មណ៍ទៅលើបច្ចេកទេសរបស់ ប៉ួលិស គឺក្នុងពេលដែលសមត្ថកិច្ចអនុវត្តដីកាចាប់ខ្លួនឈ្មោះ ង្វៀង យ៉ាន់ថាន់ ហៅកូហាន អាយុប្រមាណ ២៨ឆ្នាំ ដាក់ខ្នោះនិងនាំចេញពីចំណុចចាប់ខ្លួន ។ ពេលប៉ូលិសបណ្ដើរចេញបានប្រមាណ៥០ម៉ែត្រក្នុងភូមិសាស្ត្រភូមិ៦ ដែលជាប្លុកនិគមជនវៀតណាមនោះ ស្រាប់តែមានបក្សពួក៤នាក់របស់មុខសញ្ញាបាននាំគ្នាមកវាយដណ្ដើមយកបក្ស ពួករបស់ខ្លួនពីដៃប៉ូលិស និងបានព្យាយាមដណ្ដើមយកកាំភ្លើងអាកាមួយដើម ពីប៉ូលិសផងដែរ ខណៈដែលប៉ូលិសមិនបានត្រៀមខ្លួនថា មានហេតុការណ៍បែបនេះកើតឡើង ។ ក្រុមយួនមួយក្រុមនេះ ពិតជាឡើងចាង ថ្លើមធំ ហ៊ាននាំគ្នារបស់វា មកតតាំង ចង់វាយដណ្ដើមយក ជនល្មើសដែលជាបក្សពួករបស់ខ្លួន ប៉ុន្តែត្រូវបានបរាជ័យទៅវិញ ដោយតែប៉ូលិស មានស្មារតីមិនតក់ស្លុត នឹកឃើញនូវបច្ចេកទេសមួយដោយ មន្ត្រីប៉ូលិសមួយរូបរហ័សដៃបានចុចទម្លាក់បង់គ្រាប់ឱ្យរុះចេញពីកាំភ្លើង








